រដ្ឋមន្ត្រីមិនចេះប្រកាន់ខ្លួន! បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្លាយជាអ្នកបកប្រែជូនទូតជប៉ុន
នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៩ នេះក្រសួងអប់រំយុវជន និង កីឡា ព្រមជាមួយម្ចាស់ជំនួយជប៉ុន បានធ្វើពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដើម្បីធ្វើការបណ្ដុះបណ្ដាល ដល់គ្រូបង្រៀននៅកម្ពុជា ។ ក្រោយពិធីបើកការដ្ឋានត្រួវបានបញ្ចប់អ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗបានធ្វើបទសម្ភាសទៅកាន់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្ដម Horinouchi Hedehisa អំពីការផ្ដល់ជំនួយលើការសាងសង់នេះ ។
លោកទូតជប៉ុនបានឆ្លើយទៅកាន់អ្នកសារព័ត៌មានជាភាសាអង់គ្លេស ហើយភ្លាមៗនោះ ឯកឧត្ដម បណ្ឌិត សភាចារ្យហង់ជួន ណារ៉ុន បានស្ដាប់ និង បកប្រែជូន ដោយមិនប្រកាន់ខ្លួនឡើយ ។ កាយវិការ និង ទង្វើដ៏គាប់ប្រសើររបស់រដ្ឋមន្ត្រីក្រសួងអប់រំនេះ បានធ្វើឱ្យមានការកោតសរសើរពេញៗមាត់តែម្ដង ពីអ្នកប្រើបណ្ដាញសង្គមនៅកម្ពុជា ក្រោយវីដេអូសម្ភាសនោះត្រូវបានបង្ហោះ ៕
សូមទស្សនាវីដេអូ ៖
អត្ថបទ ៖ រាជ