ជឿថាប្អូនៗចង់ទៅច្រើន ! ទៅរៀនថ្នាក់វិទ្យាល័យ នៅសិង្ហបុរីគ្មានអស់មួយរៀល
ក្រសួងអប់រំនៃសាធារណរដ្ឋសិង្ហបុរី បានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីបន្តការសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅនៅតាមសាលាមធ្យមសិក្សាចំណេះទូទៅនៃសាធារណរដ្ឋសិង្ហបុរី ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា នៃប្រទេសកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែម៖ សួរព័ត៌មាននៅការិយាល័យអាហារូបករណ៍ និង កម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ ម៉ែត្រ ។
ដាក់ពាក្យ៖ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សាតាមទីតាំងខាងលើ ឬដាក់ពាក្យតាម Online តាមរយៈ ៖ http://bit.ly/2LmVcWn (*បញ្ជាក់បេក្ខជនមានជម្រើសដាក់ពាក្យតែមួយប៉ុណ្ណោះ)
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩
អត្ថបទ ៖ រាជ