ធនាគារ វីង គាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

Share This

ធនាគារ វីង បានគូសបញ្ជាក់ពីគោលជំហរនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ការខិតខំប្រឹងប្រែងឥតងាករេរបស់សមាគមមួយនេះ ដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់សហគមន៍ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកោតសរសើរចំពោះកិច្ចការបម្រើសង្គមរបស់សមាគម TYDA។ អ្នកឧកញ៉ា មានប្រសាសន៍ថា ៖ «យើងខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តទាំងអស់របស់សមាគមTYDA សម្រាប់ការផ្តល់ពិនិត្យសុខភាព និង ព្យាបាលជំងឺ ដោយការយកចិត្តខ្ពស់ និង ប្រកបដោយក្តីមេត្តា ដែលសកម្មភាពនេះនឹងជួយពង្រឹងសុខុមាលភាពសហគមន៍ឱ្យកាន់តែរឹងមាំ។ ហើយការលះបង់របស់ក្រុមការងារនៃសមាគម TYDA ស័ក្តិសមនឹងទទួលបានការគោរពដ៏ខ្ពស់បំផុត»

ជាក់ស្តែង កម្មវិធីមនុស្សធម៌មួយត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅឯមណ្ឌលមែកឈើ មានទីតាំងស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលធនាគារ វីង បានចូលរួមគាំទ្រកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លានេះជាមួយសមាគម TYDA ដើម្បីផ្តល់ជូននូវការពិនិត្យ និង ព្យាបាលឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញបានផ្តល់សេវាថែទាំសុខភាពជាច្រើនដូចជា ៖ ការពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ពិនិត្យឈាម និង ជំងឺផ្សេងៗទៀត។

កិច្ចការមនុស្សធម៌នេះ បានផ្តល់ការពិនិត្យ និង ព្យាបាលទៅដល់ប្រជាពលរដ្ឋចំនួន ៣៥០ នាក់ ឬ ស្មើនឹង ៥៨៣ ករណី ដែលរួមមាន ៖ កុមារកំពា្រ ចាស់ជរា បុគ្គលិកបម្រើការនៅក្នុងមណ្ឌល និង អង្គការខាងលើ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះផងដែរ។

បច្ចុប្បន្នមណ្ឌលមែកឈើ បានផ្តល់ជាជម្រក និង ការអប់រំទៅដល់កុមារជាង ២០០ នាក់ ដែលពួកគេរស់នៅក្នុងបរិយាកាសមួយដ៏មានសុវត្ថិភាព និង ការចិញ្ចឹមបីបាច់ដ៏ល្អ។ ជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌នេះ ប្រជាពលរដ្ឋ និង កុមារ ក៏ទទួលបាននូវអំណោយជាស្បៀងអាហារ សម្ភារៈសិក្សា និង ថវិកា ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលមែកឈើ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុងមណ្ឌលនេះឱ្យកាន់តែប្រសើរថែមទៀត។

ធនាគារ វីង បានប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្ររាល់ការខិតខំប្រឹងប្រឹងរបស់សមាគម TYDA ចំពោះបុព្វហេតុសកម្មភាពមនុស្សធម៌។ ចាប់តាំងពីឆ្នាំ ២០២២ មក ធនាគារ វីងបានឧបត្ថម្ភថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៥ ឆ្នាំ ដើម្បីជួយពង្រឹងសកម្មភាពមនុស្សធម៌របស់សមាគម TYDA លើការលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។ ភាពជាដៃគូដ៏ជាប់លាប់នេះបានអនុញ្ញាតឱ្យធនាគារ វីង ចូលរួមជាមួយសមាគម TYDA ក្នុងបេសកកម្មចុះពិនិត្យ និង ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការតាំងចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព ក៏ដូចជាពង្រឹងនូវសុខុមាលភាពសង្គមប្រកបដោយសមធម៌នៅទូទាំងប្រទេសកម្ពុជា៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ