មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលទៅនឹងករណីបុរសម្នាក់ ដែលបានប៉ងលោតទឹកបញ្ចប់ជីវិត តែសំណាងល្អបានរួចជីវិត លោតហើយមិនស្លាប់។
ទាក់ទិនទៅនឹងករណីនេះ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតមានឈ្មោះ ឆោម រ៉ានី ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅរស់នៅក្នុងឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមប្រភពបានបន្តថា មូលហេតុដែលបុរសខាងលើ បានលោតទឹកបញ្ចប់ជីវិត គឺដោយសារតែរូបគេខូចចិត្តនឹងរឿងស្នេហា ក៏បានខលទៅប្រាប់ម្ដាយ និង បងប្អូនថាខ្លួនពិបាកចិត្ត តែក្រុមគ្រួសារមិនលើកទឹកចិត្ត បែរជាស្ដីបន្ទោសថែម ធ្វើឱ្យគេសម្រេចចិត្តគិតខ្លី តែសំណាងល្អលោតហើយមិនស្លាប់៕
ប្រភព ៖ Fresh News Daily