សម្តេច ហ៊ុន សែន មានប្រសាសន៍លើកទឹកចិត្ត វណ្ណដា ស្ដាប់ហើយរំភើបមានមោទកភាពខ្លាំង ក្រោយផ្ទុះរឿង កូកាកូឡា ផ្ដាច់កុងត្រា

Share This

មហាជននិយមតាមដានការងាររបស់តារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានជ្រាបហើយថា លោក វណ្ណដា ក៏ជាទូតឆន្ទៈរបស់ភេសជ្ជៈកូកា កូឡា អស់រយៈពេលប្រមាណ ២ ឆ្នាំកន្លះ មកហើយ។ យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ផ្ទុះការវែកញែកយ៉ាងខ្លាំង ខណៈផេកហ្វេសប៊ុកផ្លូវការក្រុមហ៊ុនខាងលើបានដករូបលោកចេញពី Cover ហ្វេសប៊ុក។

ការដករូបតារាចម្រៀងរ៉េប វណ្ណដា ពី Cover នេះដែរ បានធ្វើឱ្យប្រជាជនកម្ពុជាប្រតិកម្មយ៉ាងខ្លាំង ដោយម្នាក់ៗបានលើកឡើងនៃការពហិកាឈប់ញុំាភេសជ្ជៈខាងលើទៀតផង។

យ៉ាងណាមិញ ក្រោយផ្ទុះការវែកញែក និង កំពុងប្រតិកម្មពេញបណ្តាញសង្គមនានា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវសំណេរមួយរបស់លោក វ៉ាន់ សារាយ និង បានសរសេរខមមិនបន្ថែមថា៖ «

«សូមបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឱ្យបានដឹតដល់។ ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយ វណ្ណដា ដោយសារ វណ្ណដា ស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មក យើងត្រូវដឹងថាទោះជា កូកា ជាផលិតផលអាមេរិក តែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជា ដែលកម្មករខ្មែរជាអ្នកធ្វើការ និង ទទួលផល។

ការបង់ពន្ធក៏បានមកកម្ពុជា ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រសិនក្រុមហ៊ុនដកខ្លួនចេញពីកម្ពុជានោះ កម្ពុជា គឺជាអ្នកខាតបង់ ដែលសត្រូវរបស់យើងជាអ្នកទទួលផល។ សត្រូវរបស់យើង ចង់វាយខាងសេដ្ឋកិច្ចយើងតាំងពីដំបូង ដូចជាគំរាមកាត់ផ្តាច់អគ្គិសនី ផ្តាច់អុីនធើណែត ឈប់លក់ប្រេង តែយើងបានម្ចាស់ការ កាត់ផ្តាច់ និង ឈប់ទិញជាមុន ដើម្បីកុំឱ្យគេគំរាមយើងបានទៀត។

ខ្ញុំមិនជំទាស់ទេ ប្រសិនបើ កូកា នេះ ផលិតនៅថៃ បងប្អូនអាចឈប់ប្រើបាន តែបើកូកានេះ ផលិតនៅកម្ពុជា បងប្អូនពហិកាមិនប្រើ កម្ពុជា គឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់ និង ដោយប្រយោលរបស់ប្រជាជន និងចំណូលរដ្ឋ។ ក្រៅពីរឿងសេដ្ឋកិច្ច នៅមានរឿងសំខាន់មួយទៀត គឺគេរុញយើងឱ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តង ដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។ សូមកុំចូលអន្ទាក់របស់សត្រូវយើងឱ្យសោះ។ សូម្បីតែក្រុមហ៊ុនថៃ ដែលកំពុងវិនិយោគនៅកម្ពុជាក៏យើងត្រូវខិតខំរក្សា ដើម្បីជាប្រយោជន៍របស់យើងដែរ»

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានផ្ញើរពាក្យទៅកាន់ វណ្ណដា យ៉ាងមានន័យថា៖ «ពុកសង្ឃឹមថា វណ្ណដា នឹងយល់ទោះគេបញ្ឈប់កូនដោយមូលហេតុណាក៏ដោយ កូនគប្បីស៊ូទ្រាំ ដើម្បីប្រយោជន៍ជាតិ។ វណ្ណដា តំណាងឱ្យស្មារតីលះបង់ ដើម្បីប្រយោជន៍ជាតិ»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

(វីដេអូ) នាយក្រឹម និង សិល្បករជាច្រើន នាំយកស្បៀង ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពរងរបួស នៅតាមមន្ទីរពេទ្យយ៉ាងសកម្ម

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

ព័ត៌មានបន្ថែម

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ថៃ អង្គុយស្ងាបធ្វើមាត់ស្ញេញ ក្រោយត្រូវ ហ្វីលីពីន ប្រកាសផ្អាកទិញចូលអង្ករចំនួន ៦០ ថ្ងៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ