សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ខណៈសម្តេចកំពុងបំពេញបេសកកម្មនៅបរទេស

Share This

នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារបំភ្លឺចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជុំវិញព័ត៌មាននៃការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ នៅតំបន់មុំបី និង ការចល័តកម្លាំងយោធា។ សម្ដេចធិបតីបានអះអាងថា ស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ខណៈដែលលោកកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន។

សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាលោកមិននៅប្រទេសក៏ដោយ ក៏ប្រព័ន្ធ និង ឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំងក្នុងករណីធំៗបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ រាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅតាមបណ្ដោយព្រំដែន ត្រូវបានរាយការណ៍ជូនលោកជាប្រចាំ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និង ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក។

សម្ដេចធិបតីបានបន្ថែមថា លទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយសមភាគីថៃ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យការប៉ះទង្គិចគ្នារីករាលដាល និង ព្យាយាមឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញ គឺត្រូវបានរាយការណ៍ជូនលោកទាំងអស់។ រាល់ការសម្រេចចិត្តសំខាន់ៗ រួមទាំងការចល័តកម្លាំងកងទ័ព និង អាវុធទៅព្រំដែន គឺត្រូវទទួលបានការឯកភាព ឬ បទបញ្ជាពីរូបលោកផ្ទាល់។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា លោកមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរឡើយ ព្រោះវាមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និង ប្រជាជនទាំងពីរឡើយ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធផ្ទាល់នៅសមរភូមិមុខ។ សម្ដេចបានសម្តែងក្តីសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង មេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និង ការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ ដូចដែលធ្លាប់បានធ្វើកន្លងមក។

សម្ដេចធិបតីបានរំលឹកជាថ្មីថា កម្ពុជាគ្មានបំណងឈ្លានពានប្រទេសណាមួយឡើយ ហើយចង់ឱ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និង ច្បាប់អន្តរជាតិ។ យ៉ាងណាមិញ កម្ពុជាក៏រក្សាសិទ្ធិក្នុងការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

ជាចុងក្រោយ សម្ដេចធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយសូមទប់ស្កាត់កុំឱ្យបញ្ហានេះរីកធំធាត់ក្លាយជាជម្លោះជាតិសាសន៍។ សម្ដេចបានសំណូមពរឱ្យប្រជាពលរដ្ឋផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់៕

ប្រភព ៖ ក្រសួងព័ត៌មាន

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

(វីដេអូ) គ្រួសារឃ្យូត! ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី ជួយគ្នា ចំណាយពេលមើលថែកូនប្រុសដោយផ្ទាល់ដៃ

ពុ..ទ្ធោ! ឪពុក កំពុងការពារនៅសមរភូមិជួរមុខ ស្រាប់តែទទួលដំណឹងកូនប្រុសលង់ទឹកស្លា- ប់ បានត្រឹមសរសេរសារទាំងអួលដើម-ក

ស្រុកនេះល្អក្រៅដំបៅក្នុង! ឃ្លាំងមួយនៅថៃ ស្តុកគ្រឿងញៀន ៥ លានគ្រាប់ ត្រៀមយកលក់ចែកចាយ

ភ្ញាក់ផ្អើល! Miss Universe រុស្ស៊ី ឆ្នាំ ២០១៧ ទទួលមរណ-ភាពក្នុងវ័យ ៣១ ឆ្នាំ ដោយមិនដឹងមូលហេតុ

ធ្លាយរឿងហើយ! មេទ័ពភូមិភាគ ២ ទម្លាយថា ស្តេចខ្លួនខ្វល់ខ្វាយសួរនាំរឿងព្រំដែនរាល់ថ្ងៃ និង នៅតែដឹកនាំកងទ័ពដូចកាលសម័យដើម

ព័ត៌មានបន្ថែម

ពុ..ទ្ធោ! ឪពុក កំពុងការពារនៅសមរភូមិជួរមុខ ស្រាប់តែទទួលដំណឹងកូនប្រុសលង់ទឹកស្លា- ប់ បានត្រឹមសរសេរសារទាំងអួលដើម-ក

ស្រុកនេះល្អក្រៅដំបៅក្នុង! ឃ្លាំងមួយនៅថៃ ស្តុកគ្រឿងញៀន ៥ លានគ្រាប់ ត្រៀមយកលក់ចែកចាយ

ធ្លាយរឿងហើយ! មេទ័ពភូមិភាគ ២ ទម្លាយថា ស្តេចខ្លួនខ្វល់ខ្វាយសួរនាំរឿងព្រំដែនរាល់ថ្ងៃ និង នៅតែដឹកនាំកងទ័ពដូចកាលសម័យដើម

តារាម៉ូដែលអាជីពម្នាក់ ត្រូវប៉ូលិសចាប់ក្របួចនៅព្រលានយន្តហោះតៃវ៉ាន់ ពីបទលួចដឹកកញ្ឆាជាង ៣៣ គីឡូពីថៃ ទៅបារាំង

ព្រលឹងចុងសក់! ទំនើបពេក ជិះតាក់ស៊ី AI គ្មានមនុស្សបើក ចៃដន្យស៊យអីតាក់ស៊ីបើកទៅធ្លាក់រណ្តៅជម្រៅ ៣ ម៉ែត្រ

ព្រះអើយ! ម៉ោង ២ ទៀបភ្លឺ ប្ដីទៅឆ្លុះកង្កែបបាត់ ស្រាប់តែប្រពន្ធត្រូវជនញៀ-នថ្នាំ ចូលបំពា-នដល់លើផ្ទះ នៅស្អាងខេត្តកណ្ដាល

ឆេះវិហារក្នុងវត្តល្បីមួយក្នុងខេត្តឡាំប៉ាង លេបត្របាក់ព្រះពុទ្ធរូប និង វត្ថុបុរាណឆេះខ្មៅរោលទៅជាធ្យូង

(វីដេអូ) ទិដ្ឋភាព Love Riya ស្រែកទាមទាររកខុសត្រូវថាជាកូនបិតាស្ដេចនាគ ពេលសមត្ថកិច្ចនាំខ្លួនបញ្ជូនឡើងឡានទៅស្នងការខេត្តកណ្តាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ