កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រលោក ហេង នរៈកក្ដដា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ខណៈលោកបានបង្ហោះសារចែកផ្លូវគ្នានឹងគូដណ្តឹង ចំថ្ងៃខួបកំណើត។
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៨ ខែហើយ ដែលលោក ហេង នរៈកក្កដា បានដឹកដៃគូដណ្តឹងភ្ជាប់ពាក្យ ដោយនាង គឺជាអ្នកក្រៅសិល្បៈម្នាក់ តែគួរឱ្យសោកស្តាយលោកបានប្រកាសចែកផ្លូវគ្នាវិញ ដោយបញ្ជាក់ថា ការរស់នៅមិនចុះសម្រុង។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ហេង នរៈកក្កដា បានបង្ហោះសាររៀបរាប់ពីបទពិសោធគូជីវិត ចំនួន ៧ ចំណុចថា ៖ «ពាក្យផ្តាំផ្ញើទៅដល់បងប្អូន ដែលចង់រើសជីវិតគូ
១. កុំយកដៃគូមានជីវភាពលើជាងខ្លួន
២.មុននឹងរៀបការត្រូវសិក្សា និង ចិត្តគ្នាឱ្យច្បាស់កុំឱ្យមានការស្តាយក្រោយ
៣.ត្រូវចេះអត់ឱនឱ្យគ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ
៤.មិនត្រូវតាំងខ្លួនត្រូវរហូត ឬក៏ស្តីបន្ទោសទៅដៃគូម្ខាងទៀត
៥.មិនត្រូវមើលងាយ មិនឱ្យតម្លៃទៅមនុស្សយើងស្រលាញ់
៦.ត្រូវចាំថា សុភមង្គល គឺសំខាន់ណាស់ លុយ គឺបានមកតាមក្រោយ
៧.ត្រូវរៀនកែច្នៃពេលវេលាឱ្យល្អៗ ព្រោះយើងម្នាក់ៗ មិនដឹងថាមានអ្វីៗកើតឡើងនោះទេ ថ្ងៃនេះដេកឱបគ្នា ថ្ងៃស្អែកដេកផ្ទះផ្សេងគ្នាក៏អាចថាបាន។ នេះជាបទពិសោធរបស់ខ្ញុំកន្លងមក»៕