នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកក្នុងសិល្បៈ បានសម្ដែងនូវការសោកស្ដាយជាមួយតារាចម្រៀងប្រុសលោក ខាន់ ជេមស៍ យ៉ាងខ្លាំង ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់ គឺអ៊ំស្រីបង្កើតរបស់លោកបានទទួលមរណភាព។
បើតាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុស ខាន់ ជេមស៍ បានប្ដូររូបភាពប្រូហ្វាលកាន់ទុក្ខ និង បង្ហោះរូបភាពអមជាមួយសាររៀបរាប់យ៉ាងសោកសៅថា ៖ «សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អ៊ំស្រីជាទីគោរពទៅកាន់សុខគតិភព កុំបីឃ្លៀងទៀតឡើយ»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយលោក ខាន់ ជេមស៍ និង ក្រុមគ្រួសារជាបន្តបន្ទាប់៕