កាលពីចុងខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ក្រោយបង្ហាញបំណងចង់ប្រឡូកចូលវិស័យបវរកញ្ញា តារាស្រី សុគា គីមលាង ហៅ Kon Ant បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង អបអរខ្លាំង ដែលនាងទទួលបានឱកាសជ្រើសក្លាយជាម្ចាស់តំណែងថ្មីនៃ Universal Woman Cambodia 2025។
ចំពោះតំណែងជា Universal Woman Cambodia 2025 នេះដែរ សុគា គីមលាង នឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិ Universal Woman 2025 នៅឯប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១ ដល់ទី ១១ ខែសីហា ឆ្នាំ ២០២៥ ខាងមុខ។
ដោយឡែក ស្របពេលត្រៀមខ្លួនប្រកួតលើឆាកអន្តរជាតិ Universal Woman 2025 រំលងជាង ១ ខែទៀតហោះទៅប្រកួត ថ្មីៗនេះ សុគា គីមលាង កាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញនាងបង្ហាញវត្តមានជាបេក្ខភាពផ្លូវការក្នុងកម្មវិធី Miss Universe Cambodia 2025 ដែលកំពុងដំណើរការវគ្គបង្ហាញខ្លួនដំបូងយ៉ាងជឿជាក់៕