ចេតិយព្រះធាតុចំណាស់មួយ អាយុ ៨៨ ឆ្នាំនៅថៃ សុខៗបាក់ស្រុតរលំម៉ដ្ឋខ្ទេចទាំងស្រុង អាចមកពីមូលហេតុនេះ

Share This

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅឯប្រទេសថៃ​ មានករណីបាក់រលំចេតិយព្រះធាតុចំណាស់មួយ ដែលបណ្តាលឱ្យខូចខាតខ្ទេចទាំងស្រុងតែម្តង។

តាមព័ត៌មានបានឱ្យដឹងថា ចេតិយមួយនេះឈ្មោះថាចេតិយណូនតាន មានអាយុ ៨៨ ឆ្នាំ មានកម្ពស់ ៤៣ ម៉ែត្រ ជាចេតិយដ៏ចំណាស់ទ្រុឌទ្រោមទៅហើយ ដែលស្ថិតនៅក្នុងវត្តព្រះធាតុណូនតាន ឃុំណូនតាន ស្រុកថាអ៊ុទេន ខេត្តណាក់ខនផានុម ហើយក៏ទើបនឹងចុះបញ្ជីនៅនាយកដ្ឋានវិចិត្រសិល្បរបស់ថៃហើយថ្មីៗនេះឯង។ លុះមកដល់ម៉ោងប្រមាណជា ៨ និង ៤៥ នាទីព្រឹក ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ចេតិយមួយនេះក៏បានរលំមកទាំងស្រុង មិនសល់រូបរាងសូម្បីបន្តិច ហើយវត្ថុបុរាណជាច្រើននៅក្នុងនោះ ដូចជាឆ័ត្រមាស ខ្សែកមាស និងរូបព្រះពុទ្ធបុរាណជាច្រើនអង្គ ក៏បានខូចខាតដូចគ្នា។

យ៉ាងណាមិញ មូលហេតុនៃការបាក់រលំ ត្រូវគេសន្និដ្ឋានថាអាចបណ្តាលមកពីទឹកភ្លៀងដែលដក់នៅតំបន់នោះ ហើយបានធ្វើឱ្យដីស្រុត ទើបចេតិយដែលទ្រុឌទ្រោមស្រាប់ទៅហើយក៏បានរលំមកតែម្តង។ គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ខាងនាយកដ្ឋានវិចិត្រសិល្បរបស់ថៃទើបតែធ្វើការបួងសួង ដើម្បីត្រៀមធ្វើការជួសជុលចេតិយនេះ តែមិនទាន់បានជួសជុលផង ក៏ស្រាប់តែរលំបាក់ខ្ទេច ដែលធ្វើអ្នកស្រុកនាំគ្នាយំស្តាយមិនតិចឡើយ៕

ប្រភព៖ Khaosod

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឪពុកក្មេក ខាយ ទម្លាយពីមិត្តភាពកាលស្គាល់គ្នាដំបូងជាបងប្អូនសោះ ក្រោយមកប្រែជាកូនប្រសាវិញ

សម័យក៏ចេះ បុរាណក៏ប្រសប់! ស៊ឹម ស្រីនិច ក្ដោបបានតំណែងជាតួឯកស្រីក្នុងទស្សនីយភាពល្ខោនបាសាក់លើកដំបូង

ផ្អើលនៅវៀតណាម! DJ ស្រីល្បីឈ្មោះម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន ករណីលក់ថ្នាំសម្រកទម្ងន់ក្លែងក្លាយ ប៉ះពាល់សុខភាពអតិថិជនធ្ងន់ធ្ងរ

ស្ដែងៗ! ខ្យល់ព្យុះដ៏គួរឱ្យខ្លាចមួយ បោកបក់ប៉ើងរបស់របរហោះហើរទៅលើអាកាសខ្ទេចខ្ទី សូម្បីមនុស្សក៏ទប់ខ្លួនមិនជាប់

ទំនាក់ទំនងចម្លែក! តារា Onlyfans ម្នាក់ និង ម្ដាយ បេតីបុរសតែម្នាក់ក្នុងពេលតែមួយ ទីបំផុតមានផ្ទៃពោះដំណាលគ្នា

ព័ត៌មានបន្ថែម

ស្ដែងៗ! ខ្យល់ព្យុះដ៏គួរឱ្យខ្លាចមួយ បោកបក់ប៉ើងរបស់របរហោះហើរទៅលើអាកាសខ្ទេចខ្ទី សូម្បីមនុស្សក៏ទប់ខ្លួនមិនជាប់

កណ្ដាលថ្ងៃត្រង់! អត់ភ្លៀង អត់ផ្គរ សុខៗស្រាប់តែមានរន្ទះ បា./ញ់ចំរោងចក្រមួយនៅថៃ ភ្លើងឆេះរាលដាលរលំបាក់ឃ្លាំងមួយរំពេច

មិនបំភ័យទេ! នារីវ័យក្មេងម្នាក់នៅចិន វក់ប្ដូរពណ៌សក់រៀងរាល់ខែ រហូតប៉ះពាល់សុខភាពកើតរោគរលាកក្រលៀនធ្ងន់ធ្ងរ

គ្រួសារអុជធូបបួងសួង! បុរសម្នាក់បាត់ខ្លួន បន្ទាប់ពីលោតទៅជួយនារីម្នាក់ធ្លាក់ក្នុងប្រឡាយទឹកនៅស្ទឹងមានជ័យទី ៣ រកមិនទាន់ឃើញ

មិនបាច់ទៅវះកាត់ទេ! អាហារ ៥ ប្រភេទនេះ មានប្រយោជន៍អាចជួយបង្កើនទំហំដើមទ្រូងឱ្យធំណែនស្អាតបែបធម្មជាតិ

ផ្ទុះការរំជួលចិត្ត! សុនខមួយក្បាល រត់ទៅជួយពាំងគ្រោះជំនួសម្ចាស់រហូតរបួ-សធ្ងន់ ពេលផ្ទះរលំដោយសាររញ្ជួយដី

អត់ស្គាល់ខ្ពស់ទាប! សមាជិកសភាថៃ ដាស់តឿនរឿងបើកសំឡេងរុកកួនពលរដ្ឋខ្មែរនៅព្រំដែន តែ Gun ផ្លែផ្កាទៅវិញដូចមនុស្សអត់ចូលសាលា

អាចសង្ឃឹមជាប់ច្រើន! មានលក្ខណៈសម្បត្តិ ៨ យ៉ាងនេះ អាចដាក់ពាក្យប្រឡងធ្វើមន្រ្តីនគរបាលឆ្នាំ ២០២៥ បានហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ