ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

Share This

មហាជននិយមតាមដានសង្គមហ្វេសប៊ុក ជាពិសេស រឿងរ៉ាវពាក់ព័ន្ធតារាភេទទី ៣ Noudy Singer ច្បាស់ជាបានជ្រាបហើយពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សិល្បកររូបនេះ កាលពីរាត្រីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០ នាទីយប់។

ក្នុងនោះដែរ តាមរយៈការឱ្យដឹងពីក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ Honda PCX ពណ៌ប្រផេះផ្លាកលេខ ភ្នំពេញ 1IO-4137 ជាមួយម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-1318 បណ្តាលឱ្យអ្នកបើកបរម៉ូតូ Honda C125 ស្លាប់នៅកន្លែងកើតហេតុ។

តាមប្រភពបានឱ្យដឹងថា មូលហេតុគ្រោះថ្នាក់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានសន្និដ្ឋានថា ៖
– អ្នកបើកម៉ូតូ Honda PCX បើកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT)
– អ្នកបេីកម៉ូតូ Honda C125 បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន
ក្រោយជ្រាបករណីនេះ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង ប្រចាំខណ្ឌជ្រោយចង្វារ ឱ្យឃាត់អ្នកបើកម៉ូតូ PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ Noudy ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០៨ និង ០០ នាទី។

បន្ទាប់មក កម្លាំងជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនសំណុំរឿង វត្ថុតាង និង អ្នកបេីកម៉ូតូម៉ាក Honda PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ Noudy ភេទប្រុស អាយុ ៣០ ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ៣៣ នាទីដើម្បីចាត់ការតាមនីតិវិធី។ ស្នងការបានបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកជុំវិញការឃាត់ខ្លួន Noudy បានធ្វើឱ្យមហាជនរងការប្រតិកម្មយ៉ាងខ្លាំង ខណៈភាគច្រើនបានលើកឡើងថា គេមកបុកបណ្តាលឱ្យស្លាប់ខ្លួនឯង តែបែរត្រូវបានគេឃាត់ខ្លួនទៅវិញ។ លើសពីនោះ ក៏មានលេចឮដំណឹងក្រុមគ្រួសារជនរងគ្រោះទារសំណង ១ ម៉ឺនដុល្លារទៀតផង។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ Bo Leap ដែលជាក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិតបានចេញមកបកស្រាយ និង ច្រានចោលព័ត៌មានលើកឡើងថាក្រុមគ្រួសាររបស់ជនរងគ្រោះទាមទារសំណង ១ ម៉ឺនដុល្លារ ស្របពេលក្រុមគ្រួសាររវល់រៀបចំពិធីបុណ្យសព។ សំណេរបញ្ជាក់នោះ បានរៀបរាប់ថា៖ «នាងខ្ញុំចង់ដឹងថាគ្រួសារសពខាងណា ដែលប្តឹងទារសំណង 10000$ ទាំងដែលនាងខ្ញុំជាកូនសព ម្នាក់ៗរវល់ប្រារព្ធធ្វើពិធីបុណ្យទៅតាមប្រពៃណីនៅខេត្តសៀមរាប មានពេលឯណាទៅប្ដឹងទារសំណងពីអ្នក។ ពួកខ្ញុំមិនមែនជាបុគ្គលល្បី ពួកខ្ញុំត្រូវការភាពស្ងប់ស្ងាត់ កាន់ទុក្ខគោរពដល់វិញ្ញណក្ខន្ធរបស់លោកដែលបានចែកឋានទៅកាន់សុគតិភព។ នាងខ្ញុំសូមចិត្តបងប្អូនមួយចំនួនចូល commet ជេរសព ដែលបានស្លាប់ឱ្យគាត់ទៅឱ្យបានស្ងប់សុខផងចុះ។ បើអស់លោកអ្នកមិនដឹងរឿងអ្វីដែលច្បាស់ការទេ សូមកុំវែកញែក សូមយោគយល់ដល់មនុស្សដែលបានស្លាប់ទៅហើយមិនអាចត្រឡប់មកវិញបានឡើយ»៕

 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ