ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

Share This

ជម្លោះព្រំដែនកម្ពុជា-ថៃ បាន និង កំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជននៅតាមបណ្ដាព្រំដែន ក៏ដូចជាកងកម្លាំងរបស់កម្ពុជាយើង។ បើយោងតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងការណ៍ចេញពីព្រឹទ្ធសភាកាលពីកន្លងទៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ក៏បានប្រកាសឧបត្ថម្ភថវិកា ១០០ ០០០ ដុល្លារ (១០ ម៉ឺនដុល្លារ) បន្ថែមជួយដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងយ៉ាងអង់អាចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចូលរួមឧបត្ថម្ភថវិកាដោយស្ម័គ្រចិត្តរបស់ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស គឺជាការចូលរួមចំណែកលើកទឹកចិត្តដ៏ល្អមួយ ជូនដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់យើង ដែលពេលនេះកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ស្របជាមួយនឹងការចូលរួមចំណែកជាថវិកាចំនួន ១០ ម៉ឺនដុល្លារនេះដែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សូមបង្ហាញស្មារតីកោតសរសើរ និង គោរពចំពោះភាពមោះមុត អង់អាចក្លាហាន របស់វីរកងទ័ពជួរមុខកម្ពុជាទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ប្រយុទ្ធតតាំងជាមួយសត្រូវនៅសមរភូមិមុខ ហើយក៏សូមបួងសួងឱ្យវត្ថុស័ក្តិសិទ្ធិទាំងឡាយជួយតាមថែរក្សាកងទ័ពកម្ពុជាទាំងអស់ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

បុគ្គលិកកាច់កុងគ្នានៅកន្លែងធ្វើការ មេខ្លះត្រចៀកស លម្អៀង ទាន់នៅស្រោចស្រង់បាន គួររៀនតាមដំណោះស្រាយទាំងនេះ!

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ