បានលេងទឹកសប្បាយកុំភ្លេចលាងបាបខ្លួនឯងផង ចូលឆ្នាំថ្ងៃទី ៣ ស្រង់ព្រះរស់នៅផ្ទះសុំខមាទោស សុំពរជ័យឆ្នាំថ្មី

Share This

ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ បុព្វបុរសយើងបានកំណត់ថ្ងៃទី ១ ជាថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី ២ ជាថ្ងៃវារៈវ័នបត និង ថ្ងៃទីចុងក្រោយជាថ្ងៃវារៈឡើងស័ក។ ដោយឡែកចំពោះថ្ងៃទី ៣ ចុងក្រោយ តាមប្រពៃណីពីបុរាណកាលតរៀងមក ខ្មែរនិយមប្រារព្ធពិធីស្រង់ព្រះនៅតាមទីធ្លាវត្តអារាមនានាដែលគណៈកម្មការវត្តបានរៀបចំសម្អិតសម្អាងឡើង សម្រាប់ពុទ្ធបរិស័ទទាំងឡាយចូលរួមបូជាប្រណិបតន៍។

យោងតាមឯកសារ “លំអានទំនៀមខ្មែរបុរាណ ភាគ១” ដោយលោក ញាណ ភឿន និង លោក ម៉ម ឆៃ ចងក្រង គ.ស. ២០០០ បោះពុម្ពផ្សាយ ព.ស. ២៥៤៨ គ.ស. ២០០៤ ត្រង់ទំព័រទី ១៤៣-១៤៤ ពាក់ព័ន្ធនឹងជំនឿពិធីស្រង់ព្រះនេះ មហាសំភារសូត្រដែលមានក្នុងគម្ពីរសុត្តជាតកជាមគធភាសា (ភាសាបាលី) បានតំណាល ថា ថ្ងៃសង្រ្កាន្តថ្មីជិតមកដល់ព្រះបាទ “បសេនទិកោសល” បានរៀបចំជាបារាំយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និង ព្រះសង្ឃស្រង់ទឹក រួចសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ ព្រមទាំងព្រះភិក្ខុសង្ឃនៅទីនោះ។ គម្ពីរនេះដដែលក៏បានបញ្ជាក់ដែរថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍មានអានិសង្សណាស់ អនាគតជាតិ និង បានទៅកើតក្នុងទេវលោកបានសេចក្តីសុខគ្រប់បែបយ៉ាង។

សៀវភៅដដែលនេះបានបង្ហាញសម្មតិកម្មមួយទៀតថា នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ពេលចូលឆ្នាំម្តងៗ គេតែងតែធ្វើពិធីមួយដោយនិមន្តព្រះពុទ្ធរូបដ៏មានមហិទ្ធរិទ្ធចំនួន ២៥ អង្គ ដែលជាចំនួនតំណាងអាណាខេត្តទាំងឡាយក្នុងព្រះរាជាណាចក្រ មកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រី (ប្រាសាទព្រះខ័ន) រួចដង្ហែព្រះពុទ្ធរូបទាំងនោះជាក្បួនយ៉ាងមហោឡារិក មុននឹងយកទៅតម្កល់កន្លែងដើមវិញ។

ដោយមានជំនឿរបស់ដូនតាយើងខាងលើនេះហើយ បានជាមានទម្លាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ។ តែដល់ពេលចូលឆ្នាំម្តងៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជននៅតាមវត្តអារាម និង តាមភូមិស្រុក។ ពេលដែលធ្វើពិធីស្រង់ទឹក យើងធ្វើតាមវិធីមួយចំនួនដូចជា យើងគប្បីរៀបកន្លែងមានគ្រែចងជាបុស្បុក មានពាងទឹក ៤ តាមចែងគ្រែ រួចកូនចៅលុតជង្គង់សុំខមាទោសមាតាបិតា និង ជីដូនជីតានូវកំហុសឆ្គង ដែលកូនចៅបានប្រព្រឹត្តខុសកន្លងមកហើយសុំពរជ័យពីគាត់។ បន្ទាប់មក ត្រូវថ្វាយបង្គំគាត់ សុំអញ្ជើញពួកគាត់ស្រង់ទឹក (គួរធ្វើពេលថ្ងៃ ចៀសវាងចាស់ៗរងាញ័រញាក់) រួចហើយទើបផ្លាស់សម្លៀកបំពាក់ថ្មី ដែលត្រៀមទុកជូនគាត់ជាការស្រេច។ រីឯពិធីស្រង់ព្រះពុទ្ធបដិមា និង ភិក្ខុសង្ឃ ត្រូវធ្វើតាមការណែនាំរបស់លោកអាចារ្យវត្តអាស្រ័យទៅតាមទម្លាប់ភូមិស្រុកនីមួយៗ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្រណោះណាស់! ទិដ្ឋភាពស/ពជនរងគ្រោះ ១៣ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ឡានក្រុងនៅកំពង់ធំ ដាក់តម្កល់តម្រៀបគ្នាកំពុងរង់ចាំសាច់ញាតិ

នៅភ្នំពេញ និង សឹងគ្រប់បណ្ដាលខេត្ត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ ២២ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតនេះ

អាប់ដែតថ្មី! ពេលនេះឡានក្រុងធ្លាក់ទឹកនៅកំពង់ធំត្រូវបានស្ទូចចេញ រកឃើញអ្នកស្ល-ា//ប់ ១៣ នាក់ របួស ២៤ នាក់ ហើយនេះជាការសន្និដ្ឋានមូលហេតុបឋម

ស្វែងរកព័ត៌មាន​ ឬវីដេអូ