ដើរលេងចូលឆ្នាំបើបានជិះកាត់ខេត្ត-ក្រុងទាំងនេះ កុំភ្លេចចូលសាកអាហារពិសេសប្រចាំតំបន់ផង ឆ្ញាញ់ខ្លាំង

Share This

អាហារអាចធ្វើ និង រកបានដូចគ្នា ប៉ុន្តែការទៅដល់ទឹកដីផ្ទាល់ បានភ្លក់អាហារប្រចំាតំបន់ផ្ទាល់ វាពិតជាទទួលបានអារម្មណ៍ពិសេសប្លែក។ ក្នុងឱកាសដំណើរកម្សាន្តចូលឆ្នាំខ្មែរនេះ បើប្រិយមិត្តបានឆ្លងកាត់ខេត្តណាមួយ គួរកុំរំលងឡើយសាកល្បងអាហារប្រចាំតំបន់។ យើងសូមលើកពីអាហារប្រចាំតំបន់ ៩ មុខ និង ៩ ខេត្តក្រុងដូចខាងក្រោម៖

. ហហ្មុក (រាជធានីភ្នំពេញ)  

ហហ្មុកត្រូវបានគេស្គាល់ទូទៅថា ជាបេះដូងនៃអត្តសញ្ញាណម្ហូបខ្មែរនៅលើឆាកអន្តរជាតិ។ អាហារប្រពៃណីដ៏យូរលង់នេះ ត្រូវបានប្រជាជនខ្មែរហៅក្លាយមកជា អាម៉ុក ហើយវាមានច្រើនប្រភេទណាស់ ដូចជា ហ្មហ្មុកត្រី ហហ្មុកសាច់មាន់ ហ្មហ្មុកដូងខ្ចី និង ហហ្មុកខ្យង ជាដើម។ អាហារនេះទទួលការពេញនិយមទទួលទានពីសំណាក់ទេសចរបរទេស ដែលមកលេងកម្ពុជា ជាពិសេសនៅតាមបណ្តាភោជនីយដ្ឋានម្ហូបខ្មែរប្រណីតៗនានា។​ ដូចនេះ បើមានភ្ញៀវឬសាច់ញាតិមកលេងផ្ទះចំពេលចូលឆ្នាំ កុំភ្លេចឱ្យពួកគេសាកល្បងផងណា!។​

. ឆាមីកន្តាំង (ខេត្តបាត់ដំបង)

មីកន្តាំងមានឈ្មោះល្បីល្បាញជាងគេពីក្រុងបាត់ដំបង ហើយឈ្មោះ «មីកន្តាំង» នេះទៀតសោត ភាគច្រើនគឺអ្នកបាត់ដំបងដែលតែងតែនិយមហៅបែបនេះ​ ខណៈដែលប្រជាជនទីក្រុង និង ខេត្តផ្សេងហៅជាធម្មតាថា គុយទាវសរសៃធំ។ វាជាអាហារសម្រន់ដែលអ្នកបាត់ដំបងនិយមទទួលទាននៅពេលរសៀល ឬ ពេលល្ងាច ហើយកន្លែងដែលល្បីឈ្មោះដាច់គេ​គឺ ហាងមីកន្តាំង គុជ ជរ ម្តុំវត្តលៀប ឬ ហៅថាក្រោយបាំង។ សព្វថ្ងៃមាន សាខាហាងមួយកន្លែងទៀតស្ថិតនៅចំកណ្តាលក្រុងបាត់ដំបងតែម្តង​(ផ្លូវលេខ១១៥ ជិតផ្សារណាត់)  គឺ «មីកន្តាំង គុជ ​ជា» (កូនបង្កើតម្ចាស់ដើម) កំពុងលក់បន្តអាជីវកម្មនេះពីឪពុកម្តាយ។

. នំបញ្ចុកព្រះដាក់ (ខេត្តសៀមរាប)

ភូមិព្រះដាក់ជាភូមិទេសចរណ៍ ដែលទេសចរត្រូវឆ្លងកាត់នៅពេលទៅទស្សនាប្រាសាទបន្ទាយស្រី ឬ ឧទ្យានជាតិភ្នំគូលែន។ អាហារប្រចាំតំបន់នោះ គឺគ្មានអ្វីល្បីលើសពីនំបញ្ចុកព្រះដាក់ដែលល្បីឈ្មោះសម្រាប់អ្នកដំណើរជិតឆ្ងាយ មិនក្រោម ២០ ឆ្នាំនោះទេ។ បច្ចុប្បន្ន អ្នកភូមិចេះច្នៃប្រឌិតឱ្យកាន់តែមានភាពទាក់ទាញ រហូតក្លាយជានំបញ្ចុក ៣ ពណ៌គួរឱ្យចង់ទទួលទាន​ គួបផ្សំនឹងថ្វីដៃដណ្តាំទឹកសម្លបែបអ្នកស្រុកដើមសៀមរាប និង ការប្រើបន្លែដាំដុះក្នុងសហគមន៍ថ្មីៗស្រស់ៗដែលញ៉ាំងឱ្យទីនេះក្លាយជាគោលដៅនំបញ្ចុកលេខ ១ ប្រចាំខេត្ត។

. ឆាក្រវាញ (ខេត្តពោធិ៍សាត់)

ក្រវាញជារុក្ខជាតិលូតលាស់ក្នុងតំបន់ព្រៃភ្នំ ជាពិសេសតំបន់ជួរភ្នំក្រវាញភាគកណ្តាល និង ​ភាគខាងត្បូង។ ម្ល៉ោះហើយ ប្រជាជនព្រៃភ្នំដែលរស់នៅក្នុងតំបន់ជួរភ្នំក្រវាញខាងលើ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ តែងតែប្រមូលអនុផលព្រៃឈើដ៏មានតម្លៃមួយមុខនេះ យកមកប្រាស្រ័យទទួលទានក្នុងជីវភាពរស់នៅ និង រៀបចំ យកមកលក់បន្តឱ្យអតិថិជននៅរាជធានីភ្នំពេញ និង បណ្តាខេត្តដទៃ។ ចំពោះវិស័យទេសចរណ៍ អ្នកស្រុកនេះនិយមចម្អិនម្ហូបឆាក្រវាញសាច់គោ ឬ សាច់មាន់ ជាអត្តសញ្ញាណម្ហូបប្រចាំតំបន់ជូនអ្នកដំណើរមកពីគ្រប់ទិសទី។

. បង្គាកោះកុង (ខេត្តកោះកុង)

គ្រាន់តែឈ្មោះបង្គាកោះកុង ក៏មានបង្កប់នាមដើម «ខេត្តកោះកុង» ជាប់ជាមួយស្រាប់ទៅហើយ។ នរណាៗ ក៏ដឹងថាខេត្តមាត់សមុទ្រមួយនេះ ល្បីខ្ទរខ្ទារខាងនេសាទទិន្នផលគ្រឿងសមុទ្រ ដូចជា បង្គា មឹក និង ត្រីសមុទ្រ ចម្រុះ ប្រភេទតាំងពីដើមមក។ រសជាតិអាហារសមុទ្រទាំងនោះ ជាពិសេស បង្គា ដែលនៅស្រស់ៗថ្មីៗ ពេញដោយសាច់ផ្អែមឆ្ងាញ់ត្រូវបានកែច្នៃចេញជា បង្គាកោះកុង ផ្ទាប់ដោយបន្លែម្រះស្រស់ ឬ ស្លឹកក្ទម្ពទេស (កន្ធំថេត) រឹតតែមានឱជារសទ្វេដង ត្រូវនឹងមន្តស្នេហ៍ទឹកត្រីកោះកុងជូរអែមហឹរៗកំពុងពេញនិយមទូទាំងប្រទេស។

. ក្តាមឆាម្រេចខ្ចី (ខេត្តកំពត)

ម្រេចកំពតជាកំពូលម្រេច ដែលមានគុណភាពខ្ពស់ និង រសជាតិហឹរប្រហើរលំដាប់ពិភពលោក។ ដោយសារខេត្តកំពតល្បីខាងឯកទេសម្ហូបគ្រឿងសមុទ្រតាំងពីដើមរៀងមក គួបផ្សំនឹងម្រេចខ្ចីដែលសម្បូរប្រចាំតំបន់ផងនោះ មុខម្ហូបរបស់ប្រជាជនរស់នៅតំបន់សមុទ្រដ៏មានកេរ្តិ៍ឈ្មោះមួយមុខ គឺ ក្តាមឆាម្រេចខ្ចី តែងតែត្រូវបានទេសចរជាតិ និង អន្តរជាតិនិយមកុម្ម៉ង់ទទួលទាននៅពេលពួកគេទៅលេងខេត្តកំពត។ អាហារមួយមុខនេះងាយស្រួលរក ចាប់ពីអាហារដ្ឋានតាមមាត់ឆ្នេរ រហូតដល់ភោជនីយដ្ឋានប្រណីត។

. បង្កងតាកែវ (ខេត្តតាកែវ)

បង្កងជាស្តេចអាហារទឹកសាបដ៏មានតម្លៃប្រចាំស្រុកយើង តាំងពីបុរាណកាលមករហូតមកដល់ពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ទុកជាម្ហូបពិសេស ដែលជាទូទៅទទួលទានបានម្តងម្កាលដោយសារវាមានតម្លៃខ្ពស់ និង សម្បូរទៅតាមរដូវកាលតែប៉ុណ្ណោះ (ចំពោះបង្កងទឹកសាបធម្មជាតិក្នុងស្រុក)។ ខេត្តតាកែវជាខេត្ត ដែលសម្បូរបឹងបួរ មានបង្កងធម្មជាតិឆ្ងាញ់លើសបង្កងមកពីខេត្តនានាទូទាំងប្រទេស ហើយសម្បូរពេញខ្លាញ់ធំៗ។ គេរកវាពីខាងស្រុកអង្គរបូរី បូរីជលសារ និង កោះអណ្តែត ហើយដឹកយកមកលក់បន្តនៅតាមហាងលក់បង្កង និង ភោជនីយដ្ឋាននានាទូទាំងទីរួមខេត្តតាកែវ ជាពិសេសក្នុងសង្កាត់រកាក្នុង។

. ចាណាង (ខេត្តរតនគិរី)

ចាណាងជាឈ្មោះមរតកអាហារជនជាតិដើមភាគតិច ដែលនៅខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា។ អាហារដែលស្តាប់ទៅចម្លែកមួយមុខនេះ ជាអាហារដ៏ពេញនិយមជាងគេរបស់អ្នកស្រុករតនគិរីទូទៅ។ ចាណាង ត្រូវបានបងប្អូនជនជាតិភាគតិចស្លហូបក្នុងជីវភាពប្រចាំថ្ងៃ មិនចាំតែក្នុងពិធីបុណ្យប្រពៃណីណាមួយឡើយ។ គ្រឿងផ្សំសំខាន់បំផុតរបស់សម្លទឹកនេះ គឺ ស្លឹកស៊ុងរៀង ឬ ស្លឹកសណ្តែកខ្មោច ដែលអ្នកស្រុកនោះតែងដាំដើម្បីប្រើជាបន្លែស្លស្លុក។ គេលាយវាជាមួយនឹងបន្លែចម្រុះផ្សេងទៀតដូចជា ត្រប់​ ទំពាំង ក្តាត ស្នៀតពោត និង ​ពពាយខ្ចី។ល។ ក្រៅពីទទួលទានជាមួយបាយធម្មតា គេអាចប្រើចាណាងជាស៊ុបទទួលទានជាមួយមី ហៅថា ស៊ុបចាណាង មានលក្ខណៈស្រដៀងនឹងខគោ តែរសជាតិខុសគ្នា។ ស៊ុបចាណាងល្បីជាងគេនៅម្តុំបឹងកន្សែងក្រុងបានលុង។

៩. រពីងបំពង (ខេត្តកំពង់ចាម)

សត្វរពីង ឬ ហៅសាមញ្ញថា អាពីង ជាអាហារដែលធ្វើឱ្យមនុស្សគ្រប់គ្នានឹកដល់តំបន់ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលទេសចរត្រូវឆ្លងកាត់មុននឹងទៅដល់ខេត្តសៀមរាប កំពង់ធំ ឬ ក្រុងកំពង់ចាម។ រពីងជាសត្វជីករូងក្នុងដី មានរូបរាងភិនភាគស្រដៀងសត្វពីងពាង តែធំជាង។ អ្នកស្រុករស់នៅតាមតំបន់ព្រៃក្នុងស្រុកជើងព្រៃនេះ និង ស្រុកខ្លះនៃខេត្តកំពង់ធំ   ប្រកបរបរចាប់រពីងយកមកបំពងលក់នៅស្គន់ជារៀងរាល់ថ្ងៃ។ មានភ្ញៀវខ្លះត្រូវការរពីងធំៗទៅធ្វើជាស្រាថ្នាំ ឬ ច្នៃជាឱសថបុរាណតាមការនិយមរៀងៗខ្លួនក៏មានផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ