បុគ្គល ៣ រូប ផ្តើមរកស៊ីក្នុងទ.វ ៩០ ដូចគ្នា បច្ចុប្បន្នក្លាយជាម្ចាស់ក្រុមហ៊ុនយក្ស និង មហាសេដ្ឋីនៅកម្ពុជា

Share This

ចាប់ផ្តើមរកស៊ីក្នុងទ.វ ៩០ បើកគិតមកទល់ពេលបច្ចុប្បន្ន មានរយៈពេលប្រមាណជាង ៣០ ឆ្នាំមកហើយ។ ចំណោមបុគ្គលរកស៊ីជោគជ័យល្បីៗ យើងសូមលើកពីបុគ្គល ៣ រូប ដែលពួកគេសុទ្ធតែចាប់ផ្តើមប្រឡូកវិស័យជំនួញក្នុងទ.វ ៩០ ហើយបច្ចុប្បន្នម្នាក់ៗសុទ្ធតែក្លាយជាម្ចាស់ក្រុមហ៊ុនយក្ស ជាថ្នាក់ដឹកនាំកំពូល ហើយក៏អាចហៅថា ជាមហាសេដ្ឋីនៅកម្ពុជាផងដែរ។

១. អ្នកឧកញ៉ា ថៃ ជាហួត 

អ្នកឧកញ៉ា ថៃ ជាហួត កើតក្នុងឆ្នាំ ១៩៧០ នៅខេត្តកំពង់ចាម។ លោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម៉្លេះ។ អ្នកឧកញ៉ា ថៃ ជាហួត ក៏មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Hout Group) ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ ហើយក៏ជាក្រុមហ៊ុនកំពូលមួយ ក្នុងចំណោមក្រុមហ៊ុនកំពូលមួយចំនួនតូច ដែលមានជំនាញខ្ពស់ក្នុងការរចនា និង អភិវឌ្ឍន៍បុរីលំនៅដ្ឋាន, អគារខុនដូ, គម្រោងផ្សារទំនើប, អគារការិយាល័យ, អគារសន្និបាត ពិព័រណ៍ និង ពិធីរៀបអាពាហ៍ពិពាហ៍, សួនកម្សាន្តបែបអឺរ៉ុប និង សណ្ឋាគារផងដែរ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រប់គ្រងគម្រោងបូរីជាង ៣០ ក្នុងតំបន់ដ៏មានសក្តានុពលនៃរាជធានីភ្នំពេញ។

 ២. អ្នកឧកញ៉ា លាង ម៉េង 

សព្វថ្ងៃ អ្នកឧកញ៉ា លាង ម៉េង មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។  អ្នកឧកញ៉ាកើតក្នុងឆ្នាំ ១៩៧៥ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ ១៩៩៣។ អ្នកឧកញ៉ាជាសហស្ថាបនិក និង ជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក ដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖  ក្រុមហ៊ុនលក់សម្ភារ និង ទំនិញ (MFCG), ក្រុមហ៊ុនផលិត ចែកចាយស៊ីម៉ងត៍ និង បេតុងលាយស្រេច, ក្រុមហ៊ុនផលិតភេសជ្ជ ទឹកបរិសុទ្ធ និង ស្រាបៀរ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, វិស័យសំណង់ និង អចលនទ្រព្យ រួមទាំង រោងចក្រឧស្សាហកម្មផងដែរ។

៣. អ្នកឧកញ៉ា សៀ ឬទ្ធី

អ្នកឧកញ៉ា សៀ ឬទ្ធី មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ ១៩៧០ នៅក្រុងភ្នំពេញ។ អ្នកឧកញ៉ាបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។ បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាម្ចាស់ និង ជាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធប្រមាណ ៣០ ជាមួយនឹងទស្សនវិស័យ «ក្លាយទៅជាក្រុមហ៊ុនលេខ១ ក្នុងការផ្តល់នូវដំណោះស្រាយចម្រុះ តាមរយៈការដាក់ចេញនូវគម្រោងថ្មីៗដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីក្រុមហ៊ុនផង និង ប្រទេសកម្ពុជាផង»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ