ប្រវត្តិចូលសិល្បៈអ្នកគ្រូ វុធ ច័ន្ទម៉ូលី សាស្រ្តាចារ្យរបាំព្រះរាជទ្រព្យ និង ជានាដការបាំដ៏ល្បីឈ្មោះ ដឹងហើយស្ញប់ស្ញែង

Share This

អ្នកគ្រូ វុធ ច័ន្ទម៉ូលី ត្រូវបានគេស្គាល់ថាជាសាស្រ្តាចារ្យរបាំព្រះរាជទ្រព្យ និង ជានាដការបាំដ៏មានកេរ្តិ៍ឈ្មោះជួរមុខមួយរូបក្នុងវិស័យរបាំបុរាណ ហើយក៏ត្រូវបានទស្សនិកជនរបាំជាច្រើនស្គាល់ថាជាចៅស្រីបង្កើតរបស់​គ្រូរបាំហ្លួងដ៏ល្បីមួយរូបតាំងពីសង្គមចាស់គឺ លោកយាយ សុត សំអុន ឯកទេសតួយក្ស។

លម្អិតអំពីដំណើរឈានជើងចូលក្នុងវិស័យសិល្បៈ នាដកា វុធ ច័ន្ទម៉ូលី កើតនៅក្នុងទឹកដីទីរួមខេត្តកំពង់ធំ ក្នុងឆ្នាំ ១៩៨២ តាំងពីស្រុកទេសយើងជំនាន់នោះពុំទាន់ សុខសាន្តត្រាណពេញលេញស្រួលបួលនៅឡើយផង។ នៅពេលនោះក្រុមគ្រួសារខាងម្តាយរបស់គាត់កំពុងរស់នៅខេត្តកំពង់ធំ និង ជាប់មមាញឹកបណ្តុះបណ្តាលក្រុមសិល្បៈនៅទីនោះ។ ក្រោយមក កុមារី វុធ ច័ន្ទម៉ូលី ត្រូវបានបញ្ជូនឱ្យចាកចេញពីខេត្តកំពង់ធំ ឱ្យមករស់នៅទីក្រុងភ្នំពេញជាមួយជីដូនបង្កើត ដែលត្រូវរដ្ឋការចាត់ឱ្យមកបំពេញការងារបង្ហាត់របាំនៅទីក្រុង។

ពេលមកដល់ទីក្រុង គាត់បានសិក្សាចំណេះដឹងទូទៅនៅសាលាចតុមុខ។ ទន្ទឹមនឹងនេះ កុមារីរូបនេះហាក់បីដូចជាមាននិស្ស័យទៅរករបាំបុរាណតាំងពីតូចក្រូចឆ្មារមកម្ល៉េះ ដោយសារតែ មានឈាមជ័រជាគ្រូរបាំជើងចាស់ផង និង ដោយសារផ្ទះរបស់គាត់ជំនាន់នោះស្ថិតនៅប៊ូឌិញជាប់សាលមហោស្រពទន្លេបាសាក់ ដែលជាកន្លែងហាត់សម និង សម្តែងផ្ទាំងទស្សនីយភាពសិល្បៈដូចជាល្ខោន និង របាំ តែម្តង។

នៅពេលត្រឡប់ពីមើលគេសម្តែង កុមារី វុធ ច័ន្ទម៉ូលី នាងអាចរាំតាមនិស្ស័យកូនក្មេងឱ្យម្តាយ និង ជីដូនមើលជារឿយៗ។ ត្រង់ចំណុចនេះ តាមពិតទៅជីដូនបង្កើតពុំមានចិត្តចង់ឱ្យរូបគាត់ចូលប្រឡូកក្នុងវិស័យរបាំបុរាណនេះឡើយ ដោយហេតុថាខ្លាចចៅស្រីលំបាកជួបព្យុះជួបភ្លៀងក្នុងជីវិតសិល្បៈ។ ផ្ទុយទៅវិញ ចំពោះឪពុកម្តាយបង្កើតវិញ​​ ​ពួកគាត់មិនបានជំទាស់អ្វីនោះទេ។

ក្រោយមកទៀត ដោយសារតែទឹកចិត្តស្រលាញ់ជំនាញរបាំកាន់តែពុះកញ្រ្ជោលឡើង ក្នុងវ័យ ១០ ឆ្នាំ គាត់បានលួចដាក់ពាក្យប្រលងចូលសាលាវិចិត្រសិល្បៈដោយខ្លួនឯង ខណៈពេលដែលជីដូនខ្លួនកំពុងជាប់បេសកកម្មការងារដឹកនាំសិល្បកររបាំចេញទៅសម្តែងនៅក្រៅប្រទេសក្នុងអំឡុងឆ្នាំ ១៩៩០-១៩៩១។

ចំពោះមូលហេតុដែល គាត់មានចិត្តក្លាហានហ៊ានដាក់ពាក្យដោយឯកឯងបែបនេះ​​គឺ គាត់មិនមានបំណងចង់រៀនជំនាញដុកទ័រតាមចិត្តរបស់ជីដូន​នោះឡើយ ពោលគឺស្រលាញ់ជាប់ចិត្តតែនឹងរបាំ ដែលខ្លួនធំដឹងក្តីជាប់មកជាមួយតែមួយមុខគត់ ហើយម្យ៉ាងទៀតគ្រូៗរបាំនៅសាលាវិចិត្រសិល្បៈនោះ សុទ្ធតែជាអ្នកដែលស្គាល់គាត់ និង ក្រុមគ្រួសាររបស់គាត់ច្បាស់ណាស់។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលជីដូនត្រលប់មកពីបរទេសវិញ គាត់ក៏មិនឃាត់ឃាំងអ្វីបន្ត ទៀតដែរ ពីព្រោះចៅស្រីរបស់គាត់ប្រលងជាប់រួចទៅហើយ។ ប៉ុន្តែនៅពេលហាត់ប៉ុន្មានឆ្នាំដំបូងនោះ លោកយាយព្រឹទ្ធាចារ្យ សុត សំអុន ពុំដែលមកបង្ហាត់ចៅស្រីឯងដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ គ្រូដែលមានឱកាសបង្ហាត់របាំដល់គាត់ដំបូងនោះ គឺអ្នកគ្រូ ប៉ែន សុខហួន ដែលជានាដកាជើងចាស់មួយរូបនៅរស់រានមាន ជីវិតសល់ពីរបបប្រល័យពូជសាសន៍។

រឿងសំខាន់ៗដែលអ្នកគ្រូ វុធ ច័ន្ទម៉ូលី ធ្លាប់បានសម្តែងនាពេលកន្លងមក រួមមានជាអាទិ រឿងព្រះថោងនាងនាគ រឿងឥណាវ រឿងអប្សរាមេរា រឿងសុវណ្ណហុង និង រឿងព្រះអនរុទ្ធព្រះនាងឱស្សា​។ល។

ឆ្លងកាត់រយៈពេលមិនក្រោម ២០ ឆ្នាំនោះទេក្នុងជីវិតសិល្បៈ អ្នកគ្រូរបាំបុរាណ វុធ ច័ន្ទម៉ូលី ធ្លាប់បានរាំរបាំ បួងសួងថ្វាយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ និង ចូលរួមតាមដង្ហែព្រះរាជដំណើរសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទៅសម្តែងរបាំព្រះរាជទ្រព្យនៅបណ្តាប្រទេស ក្នុងសហគមន៍អឺរ៉ុបនៅក្នុង​ឆ្នាំ ១៩៩៨។ ប្រទេសដែលអ្នកគ្រូធ្លាប់ចេញទៅសម្តែងកន្លងមករួមមាន ដូចជា ប្រទេសបារាំង ស្វីស អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ សាធារណរដ្ឋឆេក​​ ម៉ារ៉ុក អាមេរិក តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និង កូរ៉េ ជាដើម៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ស្វែងរកព័ត៌មាន​ ឬវីដេអូ