អ្នកច្នៃម៉ូដសង្ហាវៀតណាម ទឹកដៃល្បីខ្លាំង បញ្ចេញម៉ូដម្តងៗផ្អើល ម៉ូដែលកម្ពុជាក៏បានពាក់ដើរម៉ូដឱ្យដែរ

Share This

Golden Heritage គឺការបង្ហាញម៉ូដសម្លៀកបំពាក់ថ្មី របស់ម៉ាកហ្វេហ្សិនវៀតណាម LE THANH HOA ដែលបានធ្វើឡើងកាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤។ ម៉ាកហ្វេហ្សិននេះមានភាពល្បីល្បាញជាសកល ដែលស្ថាបនិកត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាម គឺ លោក Le Thanh Hoa។

លោក Le Thanh Hoa ចាប់កំណើតនៅវៀតណាមក្នុងឆ្នាំ ១៩៨៥ ។​ លោកបានបញ្ចប់ការសិក្សាផ្នែកច្នៃម៉ូដហ្វេហ្សិន (Fashion Design) ពីសាកលវិទ្យាល័យស្ថាបត្យកម្ម (University of Architecture) នៅទីក្រុងហូជីមិញ។ នៅក្នុងឆ្នាំ ២០០៩ លោកបានឈ្នះពានរង្វាន់លេខ ១ ក្នុងការប្រកួតច្នៃម៉ូដហ្វេហ្សិនក្រោមប្រធានបទ «Aquafina Pure Fashion»។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សា លោកត្រូវបានគេស្គាល់មុខ ជាអ្នកបង្ហាញខូឡិកហ្សិនច្រើនបំផុត នៅក្នុងព្រឹត្តិការណ៍ហ្វេហ្សិនកំពូលៗរបស់វៀតណាម។

បន្ទាប់មកនៅឆ្នាំ ២០១២ លោក Le Thanh Hoa បានសម្ពោធម៉ាកហ្វេហ្សិនរបស់ខ្លួន ដោយប្រើឈ្មោះរបស់លោកផ្ទាល់ ធ្វើជាម៉ាកយីហោគឺ LE THANH HOA។ ម៉ាកនេះបង្កើតឡើងក្នុងបំណងក្លាយជាអ្នកដឹកនាំថ្មី ដែលរីកសាយនៅក្នុងឧស្សាហកម្មហ្វេហ្សិនវៀតណាម។ ម្ចាស់ម៉ាកយីហោបានប្តេជ្ញាចំពោះប្រ៊េន ដោយនាំមកនូវភាពទំនើប ស៊ីវិល័យ និង Classy ដោយដាក់បញ្ចូលជាមួយប្រណីតភាព និង អេឡហ្គង់បំផុត រួមទាំងស្នាដៃដែលមានគុណភាពខ្ពស់។

នៅវៀតណាម ម៉ាកនេះមានភាពល្បីល្បាញខ្លាំង ហើយសិល្បៈច្នៃម៉ូដរបស់លោកបានឆ្ពោះទៅដល់កម្រាលព្រំក្រហមសកលជាច្រើន។ ក្នុងនោះរាប់ទាំងកម្មវិធីពានរង្វាន់អូស្កា និង កម្មវិធី Cannes Film Festival ផងដែរ។ ស្ទីលដ៏ unique ផ្ទាល់ខ្លួនរបស់ លោក Le Thanh Hoa ​គឺ ការច្របាច់បញ្ចូលគ្នារវាងប្រពៃណី និង ស្ទាយ៌សហសម័យ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ