វីដេអូកម្រឃើញមួយ បង្ហាញពីសកម្មភាពឈុតក្រៅឆាកនៃការថតចម្រៀងខារ៉ាអូខេរបស់តារាភាពយន្តជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង អម្ពរ ទេវី កាលពីក្មេង ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាកន្លងមក គេកម្របានឃើញវីដេអូក្រៅឆាកណាស់ ភាគច្រើនគឺឃើញតែសកម្មភាពក្នុងភាពយន្ត ឬក្នុងចម្រៀងតែម្ដង។
ដោយឡែកនៅក្នុងវីដេអូចាស់មួយនេះ បានបង្ហាញឱ្យឃើញពីសកម្មភាពរបស់អ្នកនាង អម្ពរ ទេវី ក៏ដូចជាតួអង្គភាពយន្តជើងចាស់ល្បីៗជាច្រើន បានតុបតែងខ្លួនថតជានារីព្រៃភ្នំថតនៅភ្នំតាម៉ៅ ហើយនៅជុំវិញនោះ គេក៏ឃើញបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើនសន្ធឹកសន្ធាប់ បានសម្រុកទៅមើលការសម្ដែងរបស់តួកុនក្នុងដួងចិត្តរបស់ពួកគេណែនក្ដន់ផងដែរ។
ដូចប្រិយមិត្តបានជ្រាបហើយថា កាលជំនាន់នោះ អ្នកនាង អម្ពរ ទេវី គឺជាតារាភាពយន្តដ៏មានឈ្មោះបោះសំឡេង ហើយទិដ្ឋភាពនៃការសម្រុកទៅមើលសិល្បករ សិល្បការិនីថតកុនរបស់ប្រជាពលរដ្ឋកាលជំនាន់នោះ ក៏បង្ហាញយ៉ាងច្បាស់ពីការស្រឡាញ់ ការគាំទ្រចង់ឃើញមុខតួកុនដែលធ្លាប់តែឃើញក្នុងទូរទស្សន៍ បានឃើញនៅខាងក្រៅច្បាស់ៗ។
យ៉ាងណាមិញគួរឱ្យសោកស្ដាយ រំលងច្រើនឆ្នាំ តួអង្គសម្ដែងដែលមាននៅក្នុងវីដេអូនេះមួយចំនួន បានលាចាកលោកបាត់ទៅហើយ បន្សល់តែការចងចាំ និង ការនឹករឭកពីមហាជនប៉ុណ្ណោះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖