ឆ្ងាយពីវិស័យរ៉េបយូរ MC Lisha វិលមកជាថ្មី សមត្ថភាពនៅតែខ្លាំងមិនចាញ់អ្នកជំនាន់ក្រោយ

Share This

ជាការពិតណាស់ បច្ចុប្បន្នវិស័យ Hip Hop កំពុងតែមានសន្ទុះគាំទ្រខ្លាំងក្នុងប្រទេសកម្ពុជា។ ក្នុងនោះក៏មានតារាចម្រៀងរ៉េប R&B កម្ពុជាជាច្រើនបានដុះពន្លកទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ រហូតខ្លះល្បីរន្ទឺដល់ក្រៅប្រទេសទៀតផង។

ងាកនិយាយពីវិស័យ Hip Hop កាលពីប្រមាណជាង ២០ ឆ្នាំមុនវិញ ច្បាស់ណាស់មហាជននឹងនឹកដល់ក្រុម Hip Hop ដំបូងគេបង្អស់គឺ «Phnom Penh Bad Boyz» និង ផលិតកម្ម Klapyahandz ដែលជាផលិតកម្មចម្រៀងរ៉េបមុនដំបូងក្នុងប្រទេសកម្ពុជា។ ក្នុងនោះរួមមានតារាចម្រៀងរ៉េប និង ក្រុមចម្រៀងរ៉េបផ្សេងៗជាច្រើនទៀត ដូចជា DJ Sdey, Aping, DJ Cake, Pou Khlaing, ក្រុម Khmer Rap Boyz, Adda, Dj Kdep, Boomer the Sharpshooter, KayKay និង The Tiny Toones, Lisha, Mc Tola, Yungsters, Kate, Kelly, Casinova (US), JL Jupiter (US), Tony Re-al (US), Yavady ព្រមទាំង Maskinen ។-ល-។

យ៉ាងណាមិញ ចំពោះតារាចម្រៀងរ៉េបផ្នែកនារីក៏មានតិច ប៉ុន្តែគេក៏នៅចាំច្បាស់នៅឡើយពីវត្តមាន MC Lisha ដែលជា Rapper នារីមួយរូបល្បីឈ្មោះកាលពីអំឡុងឆ្នាំ ២០០៧ ដោយអ្នកនាងគឺជាតារាចម្រៀងរ៉េបជ្រកក្រោមផលិតកម្ម Klapyahandz។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ មុននឹងប្រឡូកក្លាយជាតារាចម្រៀងរ៉េប និង អ្នកផលិតតន្ត្រីផ្នែក Hip Hop នោះ MC Lisha ក៏ជា DJ វិទ្យុ រួមនឹងរៀមច្បងដែលពាំនាំតន្ត្រីរ៉េបមកចាក់ក្នុងវិទ្យុស្រុកខ្មែរមុនគេដែរ គឺ DJ Sope តាំងពីឆ្នាំ ២០០២ មកម្ល៉េះ។

ជាការពិត ក្រោយកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាតារាចម្រៀងរ៉េបផ្នែកនារីរបស់កម្ពុជា ដោយពាំនាំតន្ត្រី Hip Hop ឱ្យគេស្គាល់ទាំងក្នុងស្រុក និង ក្រៅស្រុកល្បីល្បាញជាច្រើនឆ្នាំហើយនោះ MC Lisha ម្ចាស់បទ «They Forgot About Us» រូបនេះ ក៏បានបាត់មុខមួយរយៈធំ ដោយអ្នកនាងទើបតែបង្ហាញវត្តមានជាថ្មីនៅចុងឆ្នាំ ២០២៤​ កន្លងមកវិញ។

រហូតដល់ដើមឆ្នាំ ២០២៥ MC Lisha ក៏ចាប់ផ្តើមមានទីផ្សារការងារផ្នែកវិស័យ Hip Hop ជាថ្មី មិនចាញ់សិស្សប្អូនជំនាន់ក្រោយនោះឡើយ បើទោះជារៀមច្បងរូបនេះបានបាត់មុខមួយរយៈហើយក្តីនោះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ