៥ ចំណុចសំខាន់ៗពាក់ព័ន្ធអាជីព របស់តារាចម្រៀងសំឡេងស្រទន់ ម៉ម ពេជ្ជរិទ្ធ ដែលអ្នកគាំទ្រអាចនឹងមិនដឹង

Share This

បើលើកយកពីគ្រួសារអ្នកសិល្បៈដែលមានឈ្មោះបោះសំឡេង សាងកេរ្តិ៍ឈ្មោះតពីឪពុកម្តាយដល់កូនៗនោះ មហាជនជាច្រើនអាចនឹកគិតដល់ក្រុមគ្រួសារត្រកូល «ម៉ម» ដោយមានលោក ម៉ម សំនៀង, លោក ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ និង លោក ម៉ម ពេជ្ជរិទ្ធ ជាក់ជាមិនខាន។ ក្នុងនោះ គេដឹងថាអ្នកម្តាយរបស់បងប្អូនត្រកូល «ម៉ម» ទាំង ៣ ក៏ជាតារាចម្រៀងសម័យមួយរូប រីឯលោកឪពុកកាលលោកនៅមានជីវិត គឺជាតន្ត្រីករមួយរូបផងដែរ។

យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីកូនប្រុសពៅក្នុងត្រកូល «ម៉ម» គឺលោក ម៉ម ពេជ្ជរិទ្ធ មកជម្រាបជូនអ្នកគាំទ្រ ដោយក្នុងនោះ ៥ ចំណុចសំខាន់ អាចនឹងមានអ្នកគាំទ្រមួយចំនួនតូចមិនទាន់បានដឹងនៅឡើយ។

១. ប្រឡូកសិល្បៈដំបូង

លោក ម៉ម ពេជ្ជរិទ្ធ ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង តាំងពីលោកមានអាយុ ១៥ ឆ្នាំ ពោលគឺអំឡុងឆ្នាំ ២០១៤ មកម្ល៉េះ។ បច្ចុប្បន្នតារាចម្រៀងប្រុសរូបនេះមានអាយុ ២៦​ ឆ្នាំហើយ។

២. តារាចម្រៀងសហសម័យ

បើទោះជាមានឈ្មោះជាតារាចម្រៀងបែបយុវវ័យ និង និយមច្រៀងបទបែបមនោសញ្ចេតនាក៏ពិតមែន លោក ម៉ម ពេជ្ជរិទ្ធ ក៏ជាតារាចម្រៀងសហសម័យមួយរូប ដែលភាគច្រើនលោកនិយមច្រៀងចម្រៀងបទសម័យលាយកន្ទ្រឹមបែបប្រពៃណី។ ម្យ៉ាងវិញទៀត ក្នុងបទចម្រៀងនោះលោកក៏មានរួមបញ្ជូលចង្វាក់រ៉េបទៀតផង។

៣. ជំនាញឧបករណ៍តន្ត្រីបុរាណ និង សម័យ

លោក ម៉ម ពេជ្ជរិទ្ធ មិនត្រឹមតែអាចចេះប្រើប្រាស់ឧបករណ៍តន្ត្រីសម័យនោះទេ តែលោកអាចលេងឧបករណ៍តន្ត្រីបុរាណខ្មែរបានយ៉ាងច្រើនប្រភេទទៀតផង។

៤. តែងនិពន្ធទំនុកភ្លេង និង ទំនុកច្រៀង

មិនត្រឹមតែមានឈ្មោះជាតារាចម្រៀង លោក ម៉ម ពេជ្ជរិទ្ធ ក៏ជាអ្នកតែងនិពន្ធទំនុកភ្លេង និង ទំនុកច្រៀង ដែលលោកមិនត្រឹមតែតែងនិពន្ធសម្រាប់ខ្លួនឯងនោះទេ តែក៏មានបទចម្រៀងសិល្បករជាច្រើនលោកក៏បាននិពន្ធដែរ។

៥. រយាលការបញ្ចេញបទចម្រៀងផ្ទាល់ខ្លួន

អាចនឹងខុសពីសិល្បករដទៃក៏ថាបាន លោក ម៉ម ពេជ្ជរិទ្ធ ចាត់ទុកថាជាតារាចម្រៀងមួយរូបដែលរយាលក្នុងការបញ្ចេញនូវចម្រៀងថ្មីរបស់ខ្លួន។ ជាទូទៅ អ្នកគាំទ្រឃើញថាលោកបានបញ្ចេញបទចម្រៀងរាល់ពេលមានកម្មវិធីបុណ្យសំខាន់ៗប៉ុណ្ណោះ។

ជាក់ស្តែងកន្លងមក លោក ម៉ម ពេជ្ជរិទ្ធ បានឱ្យដឹងថា ទម្រាំផលិតបានបទចម្រៀងល្អមួយបទ លោកត្រូវចំណាយពេលចន្លោះ ៣ ខែ ទៅ ១ ឆ្នាំ ដោយលោកត្រូវធ្វើភ្លេងខ្លួនឯង តែងនិពន្ធទំនុកច្រៀង ហើយច្រៀងខ្លួនឯងទៀត៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ