(វីដេអូ) ព្រោះបុគ្គលសំខាន់ម្នាក់ ព្រះកាយ ច័ន្ទ សម្រេចចិត្តមិនដើរលើវិស័យបវរកញ្ញាទៀតដាច់ខាត

Share This

ចំពោះតារាស្រីពហុជំនាញកញ្ញា ព្រះកាយ ច័ន្ទ បើរំឭកជុំវិញរឿងវិស័យបវរកញ្ញា កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ តារាស្រីរូបនេះក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះចាប់អារម្មណ៍គាំទ្រខ្លាំង ក្រោយពីនាងបានឈានជើងចូលវិស័យនេះ ប៉ុន្តែក៏ហាក់ធ្វើឱ្យអ្នកគាំទ្រខកចិត្ត និង ស្ដាយសមត្ថភាពមិនតិចដែរ ក្រោយបានបោះបង់ការប្រកួតវិញ។

យ៉ាងណាមិញ ក្រោយពីឆ្លងកាត់ការប្រកួតប្រជែងលើវិស័យនេះមួយរយៈ និង បានបោះបង់វិញ ជាង ១ ឆ្នាំមកនេះ ព្រះកាយ ច័ន្ទ ក៏បានវិលទៅកាន់អាជីពសិល្បៈវិញ ដោយពុំឃើញបង្ហើបទាក់ទងនឹងវិស័យបវរកញ្ញាទៀតឡើយ ប៉ុន្តែតារាស្រីរូបនេះ ក៏នៅតែទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ ដោយមើលឃើញពីសមត្ថភាព និង រូបសម្រស់របស់នាងនៅតែស័ក្តិសមប្រឡូកក្នុងវិស័យបវរកញ្ញា។

ដោយឡែក ថ្មីៗនេះ ស្របពេលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាហាក់ជំរុញឱ្យនាងវិលត្រឡប់ចូលវិស័យបវរកញ្ញាជាថ្មី ក៏បានឃើញកញ្ញា ព្រះកាយ ច័ន្ទ និយាយក្នុងកិច្ចសម្ភាសមួយទាក់ទងនឹងវិស័យបវរកញ្ញានេះ ដែលទម្លាយនូវមូលហេតុច្បាស់ៗពីការបោះបង់ការប្រកួតលើកមុន និង មិនមានបំណងចង់ចូលប្រកួតជាថ្មីឡើយ ក៏ព្រោះតែនាងមានការងារសិល្បៈមមាញឹកច្រើន ទាំងការបង្ហាត់បង្រៀនកូនសិស្សក្នុងក្លឹប និង ការងារសិល្បៈរបស់ខ្លួន។

លើសពីនេះ អ្វីដែលធ្វើឱ្យ តារាស្រីរូបនេះដាច់ខាតមិនចង់ចូលម្ដងទៀត ព្រោះតែនាងធ្លាប់មានបទពិសោធមិនល្អក្នុងវិស័យម្ដងហើយ និង កត្ដាមួយទៀត គឺអ្នកម៉ាក់របស់នាង ដែលបានហាមឃាត់ដាច់អហង្ការមិនឱ្យនាងចូលទៀតទេ ព្រោះតែអ្នកម៉ាក់របស់នាងធ្លាប់តែឃើញកូនស្រីមានកេរ្តិ៍ឈ្មោះល្អ មិនដែលមានរឿងអាស្រូវឱ្យគេរិះគន់ ឬថាបង្អាប់ ប៉ុន្តែបែរត្រូវជួបរឿងរ៉ាវមិនល្អច្រើនក្នុងពេលប្រឡូកវិស័យនេះ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

ព័ត៌មានបន្ថែម

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតបង្ហាញលើទឹកដីអង្គរ

(វីដេអូ) សួរនាំខុសរឿង! អ៊ឹម ជីវ៉ា ឆ្លើយតបមួយឆ្ងាញ់ទៅអ្នកខំមិនសួរនាំរឿងជីវិតឯកជនរបស់ មាស សុខសោភា

ស្វែងរកព័ត៌មាន​ ឬវីដេអូ