ចែកគ្នាស្គាល់! សិល្បៈ «ចាក់ចេក» តំណខ្មែរតាំងពីជំនាន់ដើម ដែលកូនចៅខ្មែរជំនាន់ថ្មីកម្របានឃើញ

Share This

ពិតមែនហើយ ឱ្យតែនិយាយការ «ចាក់ចេក» គឺគេនឹកគិតទៅដល់ទម្លាប់តគ្នាពីដើមមួយ ដែលចាស់ៗតាំងពីដើមតែងយកដើមចេកមកបកជាស្រទបៗ ហើយយកមកចាក់រំលេចធ្វើជាក្បូរក្បាច់រចនាផ្សេងៗសម្រាប់កិច្ចពិធីអ្វីមួយ។

បើតាមលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា និង ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បានលើកឡើងដែរពីការ «ចាក់ចេក» នេះ ដោយសំដៅទៅលើការយកដើមចេកមកចាក់ធ្វើជាក្បូរក្បាច់រចនាសម្រាប់កិច្ចពិធីនានា ហើយនៅប្រទេសកម្ពុជាឱ្យតែមានខ្មែរ គឺតែងតែមានអ្នកចេះចាក់ចេក។

សិល្បៈ «ចាក់ចេក» គឺជាតំណតាំងពីបុរមបុរាណមួយ ដែលដូនតាខ្មែរយើងនិយមធ្វើណាស់ ហើយរហូតមកដល់សម័យបច្ចុប្បន្នក៏នៅតែឃើញមានសិល្បៈ «ចាក់ចេក» នេះដែរ ប៉ុន្តែហាក់មិនសូវទូលំទូលាយឡើយ ដោយភាគច្រើនយើងអាចឃើញមានដោយអន្លឺនោះ គឺនៅតាមបណ្តាខេត្ត-ជនបទនានាប៉ុណ្ណោះ ពិសេសនៅលើទឹកដីខេត្តសៀមរាប។

ចំពោះការចាក់នេះ ដើមចេកដែលគេនិយមយកមកប្រើភាគច្រើនគឺដើមចេកជ្វា ដោយសារវាមានដើមស្រឡូនល្អ មិនស្រួយ និង ពេលប៉ះអ្វីទៅមិនងាយឡើងខ្មៅជាំ។ នេះបើតាមលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា និង ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសិក្សាឃើញ។

ងាកទៅរបៀបចាក់ចេកវិញ គឺដំបូងគេត្រូវបកយកស្រទបនីមួយៗមកចាក់ ហើយក្នុងមួយដើមៗគេអាចយកបានស្រទបច្រើន។ ការនេះ លោក ព្រាប ចាន់ម៉ារ៉ា បាននិយាយថា ៖ «នៅតាមជនបទ ការដែលចាក់ចេកពុំរើសត្រណមថាត្រូវជានរណា ឬ នរណាធ្វើឡើយ ឱ្យតែចេះចាក់ មិនគិតថាជាព្រះសង្ឃ ឬ គ្រហស្ថទេឡើយ អាចធ្វើបានទាំងអស់គ្នា។ ឯឧបករណ៍ចាក់ ក៏ជាដែកចាក់ធម្មតា គ្មានអ្វីជាពិសេសឡើយ ធ្វើម្តេចសំលៀងឱ្យតែមុត»

ពេលគេចាក់ទៀតសោត គឺចាក់យកៗតែម្តង គ្មានគូសព្រាងលើស្រទបចេកផ្ទាល់ ឬ លើក្រដាសអ្វីមួយឡើយ ដោយលោក ព្រាប ចាន់ម៉ារ៉ា បានលើកឡើងថា «នេះគឺមកពីកាលណាវប្បធម៌នៅរស់ អ្វីៗហាក់ដូចជាចេញមកឯង ពុំបាច់ហាត់រៀនវែងឆ្ងាយយូរយារទេ។ នៅផ្នែកខ្លះគេយកស្រទបដែលចាក់រួចហើយមកផ្គុំគ្នា ដោយយកកន្លាស់ឫស្សីដោត រីឯការដេរឱ្យជាប់គ្នាក៏ដេរពីបន្ទោះឫស្សីដែរ»

ស្រទបដែលចាក់ជាក្បាច់រួចហើយនោះ គេពាសក្រដាសពណ៌ពីខាងក្នុង លុះដល់ឆ្កឹះយកផ្នែកដែលមិនមែនជាសន្លឹកក្បាច់ចេញ ទើបធ្វើឱ្យមើលទៅឃើញក្បូរក្បាច់រចនាផុសឡើង។ ក្បាច់នោះពុំដឹងថាមានប៉ុន្មានបែបឡើយ ព្រោះអាស្រ័យទៅតាមចំណូលចិត្ត និង ទេពកោសល្យក្នុងការបង្កើតរបស់អ្នកចាក់។

បើនិយាយពីវត្ថុដែលតម្រូវឱ្យមានការចាក់ចេកលម្អវិញនោះ ច្រើនតែអ្វីដែលមានភាពសក្ការៈ ដូចជា រាន, គ្រែ, បុស្បុក ឬ ទីតម្កល់ម្ឈូសសម្រាប់បូជាសព ជាដើម៕

ប្រភព ៖ យសោធរ & លោក ព្រាប ចាន់ម៉ារ៉ា

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ស្វែងរកព័ត៌មាន​ ឬវីដេអូ