នឹកគ្រានៅក្មេងៗ! ផ្កានេះហើយដែលក្មេងជំនាន់ ៨០-៩០ និយមដោតធ្វើខ្សែ-ក ខ្សែដៃពាក់បង្អួតគ្នា ឥលូវទើបដឹងឈ្មោះពិត

Share This

នឹកគ្រាកាលនៅក្មេងៗ ខណៈសម័យមិនទាន់ទំនើប មិនទាន់មានទូរស័ព្ទឆ្លាតវៃប្រើប្រាស់ និង របស់របរលេងសម្បូរបែប ក្មេងៗកើតជំនាន់ឆ្នាំ ៨០-៩០ ឡើង តែងនាំគ្នាលេងតែល្បែងកម្សាន្តណាដែលមានស្រាប់ពីដូនតា ដូចជា លេងគប់វង់ លេងលោតមឹក លេងរត់ស៊ីខួង យកសម្បកខ្ចៅហើយខួងដីលេងបាយខុម លេងបាញ់ឃ្លី លេងត្រែះ លោតកៅស៊ូ លេងដីឥដ្ឋ ជាដើម។ ជាមួយគ្នានោះ សូម្បីតែរុក្ខជាតិមួយចំនួនក៏ត្រូវបានលើកយកមកលេងជាល្បែងកម្សាន្តយ៉ាងសប្បាយផងដែរ ដូចជា យកធាងចេកមកកាច់ធ្វើជាក្បាលសេះ ហើយជិះដេញគ្នាលេង អូសធាងដូង លេងឡើងផ្ទះ និង ផ្កាភ្ញីមួយចំនួនទៀត ក៏ត្រូវបានពួកគេនិយមយកមកលេងដើម្បីតុបតែងខ្លួនបង្អួតគ្នាដែរ។

និយាយអំពីផ្កា ដោយក្នុងចំណោមផ្កាដែលក្មេងៗជំនាន់ឆ្នាំ ៨០-៩០ ឡើង និយមយកមកលេងជាល្បែងកម្សាន្តនោះ គឺមានផ្កាមួយប្រភេទពេញនិយមខ្លាំងជាងគេ ព្រោះផ្កានោះមិនពិបាករក វាមានដុះនៅជាប់នឹងរបងផ្ទះ មានចង្កោមផ្កាច្រើន ហើយមានពណ៌ចម្រុះក្នុងស្មែងតែមួយយ៉ាងស្រស់ស្អាត។ ផ្កានោះ ពួកគេតែយកមកដោតភ្ជាប់ឆ្លាស់ពណ៌បន្តគ្នា ច្នៃជាគ្រឿងអលង្ការនានា មានខ្សែ-ក ខ្សែដៃ កងជើង ជាដើម ដើម្បីពាក់សម្ញែងគ្នា អួតគ្នាលេងយ៉ាងឡូយ និង គួរឱ្យចាប់អារម្មណ៍ណាស់។

ទោះជាផ្កានោះពេញនិយមលេងក៏ដោយ ប៉ុន្តែក្មេងៗជំនាន់នោះមិនសូវស្គាល់ឈ្មោះច្បាស់លាស់ដែរ ដោយខ្លះបានហៅតៗគ្នាថា ផ្កាក្រចកនាង ផ្កាដូងព្រះ ផ្កាខ្សែ-ក ផ្កាច្រវ៉ាក់ ឬ ហៅអ្វីផ្សេងទៅតាមការយល់ឃើញ និង តាមលក្ខណៈនៃផ្កា។ យ៉ាងណាមិញ ថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផេក ជីវៈចម្រុះនៃប្រទេសកម្ពុជា បានបង្ហាញយ៉ាងច្បាស់ពីឈ្មោះផ្កាមួយប្រភេទនោះ និង ថែមទាំងបានតែងជាកំណាព្យរៀបរាប់ពីសម្រស់ផ្កាទៀតផង។

ពិតណាស់ បើតាមទំព័រផេក ជីវៈចម្រុះនៃប្រទេសកម្ពុជា បានបញ្ជាក់ពីផ្កាមួយប្រភេទនោះគឺមានឈ្មោះថា ផ្កាអណ្តូងប្រាំង។ បើមើលតាមលក្ខណៈ ផ្កាអណ្តូងប្រាំង មានសណ្ឋានដើមជាវល្លិ៍ដុំព័ទ្ធចាក់ស្រែះចូលគ្នា ស្លឹកពណ៌បៃតងប៉ុនពីរធ្នាប់ដៃ មិនខ្លីពេក មិនវែងពេក ហើយចេញផ្កាជាស្មែងៗមានលក្ខណៈដូចកាំជ្រួច និង មានពណ៌ចម្រុះគ្នាក្នុងស្នែងតែមួយ មើលទៅស្រស់ស្អាតណាស់៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ