ឈប់បារម្ភរឿងនៅ Single! អាយុ ៣០+ រកស្នេហ៍ពិតមិនទាន់ឃើញ មិនបាច់រកគ្រូស្នេហ៍ណាជួយទេ សាកតែ ៥ ក្បួននេះជួបឯង

Share This

អាយុគ្រាន់តែតួលេខ ប៉ុន្តែបើអាយុកាន់តែកើនចូលដល់វ័យ ៣០+ ហើយ ឱកាសស្វែងរកស្នេហ៍ពិតអាចជាការលំបាកបន្តិច។ ទោះជាយ៉ាងនេះក្តី វាក៏ហាក់មិនយឺតពេលពេកដែរ។ បើសិនអ្នកសិ្ថតនៅក្នុងវ័យ ៣០+ កុំទាន់អស់សង្ឃឹម វ័យនេះអាចពិបាក ឬក៏ងាយស្រួលគឺអាស្រ័យលើខ្លួនអ្នក។ ខាងក្រោមនេះជាវិធី ៥ យ៉ាង ដើម្បីបង្កើនឱកាសស្វែងរកស្នេហាពិត ក្នុងវ័យ ៣០+។

១. ស្គាល់ខ្លួនឯងឱ្យច្បាស់ជាមុនសិន

មុននឹងអ្នកអាចរកបានស្នេហាពិត អ្នកត្រូវយល់ពីខ្លួនឯង។ នេះមានន័យថាជាការបញ្ជាក់ពីបំណងរបស់អ្នក តើអ្នកចង់បានគូជីវិតបែបណា? មានអត្តចរិតបែបណា? ហើយជានារីមានស្ថិតក្នុងលំដាប់ស្តង់ដារបែបណា? បើសិនអ្នកច្បាស់ពីអ្វីដែលអ្នកចង់បានហើយ បើកចិត្តស្វែងរកតែម្តងទៅ។

២. ពង្រីករង្វង់សង្គមរបស់អ្នក

បើសិនអ្នកកំណត់ពីនារីក្នុងក្ដីស្រមៃរួចហើយ អ្នកបន្តធ្វើរឿងដដែលៗ ដើរលេងនៅកន្លែងដដែលៗ ដូចកង្កែបក្នុងអណ្ដូងប្រហែលជាអ្នកមិនអាចជួបមនុស្សថ្មីទេ។ អ្នកគួរសាកល្បងដើរក្នុងសង្គមឱ្យបានច្រើន ចូលរួមក្នុងសកម្មភាពរៀនសូត្រផ្សេងៗ ទៅក្លឹបហាត់ប្រាណ ឬ ព្រឹត្តិការណ៍អ្វីមួយ ដូចជា កិច្ចប្រជុំ ឬ សូម្បីតែការងារស្ម័គ្រចិត្តផ្សេងៗ ដោយសកម្មភាពទាំងនេះអាចណែនាំអ្នកទៅកាន់បុគ្គលថ្មីៗ និង ស្គាល់មនុស្សដែលមានគំនិតដូចអ្នក ហើយថាមិនត្រូវស្នេហាអាចលេចឡើងក្នុងស្ថានភាពនោះដែលអ្នកមិននឹកស្មានដល់។

៣. បង្កើតការណាត់ជួបតាមអ៊ីនធឺណែត

ការណាត់ជួបតាមអ៊ីនធឺណែតអាចមានអារម្មណ៍ហត់នឿយ ប៉ុន្តែវាក៏ជាវេទិកា និង ជាវិធីសាស្រ្តមួយដើម្បីស្វែងរកដៃគូដែលត្រូវចិត្តបានដែរ។ អ្នកអាចជ្រើសរើសលេងកម្មវិធីស្វែងរកដៃគូណាមួយដែលមានភាពច្បាស់លាស់ និង ត្រឹមត្រូវ ហើយនៅលើប្រូហ្វាល់ អ្នកគួរតែដាក់បង្ហាញពីព័ត៌មានពិតរបស់អ្នក និង រូបភាពផ្លូវការ ជាជាងការដាក់រូបបោកបញ្ឆោត។ នៅពេលអ្នកបង្ហាញពីភាពច្បាស់លាស់ និង Type របស់អ្នកហើយនោះ វាគឺជាឱកាសដែលគេបានឃើញអ្នក និង អ្នកផ្ទាល់បានឃើញពីគេលើអ៊ីនធឺណែតដែរ នោះការណាត់ជួបមួយនឹងកើតឡើងបាន។

៤. បើកចិត្តទទួលអ្នកថ្មី ឬ Move On

មនុស្សជាច្រើនជួបការលំបាកក្នុងការស្វែងរកស្នេហា ដោយសារពួកគេមិនមានអារម្មណ៍បើកចំហ នៅមានការសោកស្ដាយ ឬ ការភ័យខ្លាច ព្រោះពួកគេធ្លាប់មានស្នាមរបួសពីអតីតកាល ធ្លាប់ខូចចិត្តពីមុនរហូតរាងចាល។ ជួនកាលពួកគេនៅមានអារម្មណ៍មន្ទិលអំពីស្នេហា ឬ ខ្លាចការតាំងចិត្ត ខ្លាចនឹងងាយរងគ្រោះ និង ត្រូវគេបោកចិត្តទៀត។ យ៉ាងណាមិញ បើសិនអ្នកនៅតែគិតរឿងអតីតកាលច្រើនពេក ខ្លាចច្រើនពេក នោះអ្នកគ្មានថ្ងៃជួបអ្នកថ្មីឡើយ ជំនួសមកវិញអ្នកត្រូវក្លាហាន និង បន្តដំណើរទៅមុខ ដោយព្យាបាលការរបួសពីអតីតកាល ហើយអនុញ្ញាតឱ្យនរណាម្នាក់ចូលក្នុងជីវិតអ្នក និង បានព្យាបាលរបួសនោះ។

៥. បើកចំហចំពោះស្នេហាដែលមិននឹកស្មានដល់

ពេលខ្លះស្នេហាកើតឡើងតាមរបៀបដែលយើងនឹកស្មានមិនដល់។ ពីមុនៗអាចថាអ្នកបានជួបមនុស្សត្រឹមត្រូវក្នុងជីវិត ឬ មនុស្សដែលគេមានចិត្តលើអ្នករួចហើយ ប៉ុន្តែអ្នកប្រហែលជាមិនចាប់អារម្មណ៍ ឬ ធ្លាប់មើលរំលងគេ ព្រោះគេមិនស្ថិតនៅក្នុងស្តង់ដាររបស់អ្នកបានកំណត់។ យ៉ាងណាមិញ ពេលវេលាកន្លងទៅ អ្នកបានជួបគេម្ដងទៀតស្ថិតក្នុងស្ថានភាពផ្សេង និង រូបគេមានការផ្លាស់ប្ដូរ អាចថាអ្នកចាស់គឺល្អផងក៏ថាបាន បើអ៊ីចឹងនោះអ្នកគួរតាមញ៉ែគេវិញទៅ។

សរុបមក ការស្វែងរកស្នេហាពិតមិនមែនពឹងលើសំណាងនោះទេ ប៉ុន្តែវាគឺជាការយល់ដឹងដោយខ្លួនឯង ការខិតខំប្រឹងប្រែង និង ការបើកចិត្តទទួល។ បើអ្នកបានតម្រឹមខ្លួនអ្នកជាមួយនឹងសេចក្ដីស្រឡាញ់ណាមួយដែលអ្នកស្វែងរកហើយ នោះលទ្ធផលនឹងហុចឱ្យអ្នក៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ថ្មីចែស! ស្ត្រីតែវ៉ាន់ម្នាក់ចង់បានលុយខ្ចីវិញ លួចផ្តិតយកក្រយៅដៃសពបន្លំធ្វើកុងត្រាក្លែងក្លាយ ដើម្បីទារលុយគ្រួសារសព

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

នារីម្នាក់រំសាយមង្គលការចោល តែឱ្យថ្លៃទឹកដោះទៅខាងប្រុសវិញមិនគ្រប់ ព្រោះកាត់ថ្លៃឱបគ្នាពេលថត Pre-Wedding

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ព័ត៌មានបន្ថែម

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

សល់ ២ ខែទៀតដាច់ឆ្នាំ ២០២៥ ហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែតោកយ៉ាកទៀតហើយ

បុគ្គលិកក្នុងអូហ្វីស​ រហ័សនាមខ្យល់ព្យុះ ចូលចិត្តណាស់ប៉ែងជើងគេឯង បើកំពុងជួប ប្រញាប់ប្រើវិធីនេះតទល់ភ្លាម!

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយគេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញ គេចាំតែច្រណែន ជាន់ពន្លិច

វិលមុខជាងដំណាក់ក្រោយទៀត! ធ្វើមេគេបើមិនចោលចរិតឆេវឆាវចេញ នឹងជួបបញ្ហាធំ ៤ នេះ ធ្វើការមិនចុះជាមួយថ្នាក់ក្រោមទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ