KlapYaHandz ចេញសេចក្តីប្រកាសពីកម្មសិទ្ធិបញ្ញានិមិត្តសញ្ញាតារាចម្រៀង RuthKo សម្រាប់អ្នកយកធ្វើអាជីវកម្ម

Share This

ក្រោយពីការចាកចេញ គ្មាថ្ងៃត្រឡប់អស់រយៈពេលប្រមាណជា ១១​ ថ្ងៃ បើគិតចាប់តាំងពីថ្ងៃជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិតរបស់លោក RuthKo កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។

ការចាកចេញទាំងមិនបានលានេះដែរ បានធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រលោក RuthKo ហាក់នៅមិនទាន់ទទួលយកបាននៅឡើយនោះទេ ដោយហាក់ជាលឿនពេក ព្រោះលោកបានចាកចេញស្របពេលកំពុងតែមានឈ្មោះបោះសំឡេង និង ទាំងវ័យក្មេងផងនោះ។

ជាការពិត មរណភាពរបស់លោក RuthKo បានធ្វើឱ្យក្រុមគ្រួសារ និង មិត្តភក្តិរបស់លោកបានប្តូររូបភាពកាន់ទុក្ខជានិមិត្តសញ្ញារបស់លោក RuthKo ដោយឌីហ្សាញមានអក្សរ R និង K ដោយលោកមានងារថា «កវីគោព្រៃកម្ពុជា»។ ក្នុងនោះ គេក៏ឃើញមានមិត្តភក្តិស្និទ្ធស្នាលរបស់ RuthKo ជាច្រើនក៏បាន យកនិមិត្តសញ្ញា និង រូបរបស់លោកទៅបោះពុម្ពលើអាវពាក់ ដើម្បីជាការចងចាំទៀតផង។

ដោយឡែក នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ ផលិតកម្ម KlapYaHandz បានចេញសេចក្តីប្រកាសពីកម្មសិទ្ធបញ្ញា ស្នើមិនឱ្យមានការប្រើប្រាស់ជាទ្រង់ទ្រាយពាណិជ្ជកម្មរកចំណូលតាមរយៈនិមិត្តសញ្ញារបស់លោក RuthKo នោះទេ។ ក្នុងនោះ ផលិតកម្មខាងលើបានបន្ថែមថា សម្រាប់អញនកគាំទ្រ គឺមិនមានការហាមឃាត់នោះឡើយ។

អមនឹងសេចក្តីប្រកាសនោះដែរ ផលិតកម្ម KlapYaHandz ក៏បានសរសេរ caption អមជាមួយថា៖ «សេចក្តីប្រកាសបញ្ជាក់ជាផ្លូវការពី ក្លាបយ៉ាហ៊ែន – KlapYaHandz ទាក់ទងនឹងការប្រើប្រាស់ស្លាកសញ្ញា (Logo) របស់លោក រុទ្រកូ (RuthKo)។ សូមបងប្អូនទាំងអស់គ្នាជ្រាបជាដំណឹងថា​ យើងស្នើសុំមិនឱ្យប្រើប្រាស់ជាទ្រង់ទ្រាយពាណិជ្ជកម្ម​ រកប្រាក់ចំណូល​តែប៉ុណ្ណោះ ដោយឡែក សម្រាប់អ្នកគាំទ្រ​ ដែលបង្ហាញពីក្ដីស្រឡាញ់ចំពោះគាត់ គឺពួកយើងមិនមានការហាមឃាត់ទេ​ ព្រោះវាជាការបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគាត់»។

សូមអានសេចក្តីលម្អិតខាងក្រោម៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ស្វែងរកព័ត៌មាន​ ឬវីដេអូ