ក្រឡិចក្រឡុចណាស់! ដំបូង ថាក់ស៊ីន ប្រាប់ប៉ូលិសថា ហោះហើរទៅពេទ្យនៅសិង្ហបុរី ដល់ឥលូវបែរជាទៅដល់ឌូបៃវិញ

Share This

កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួនសាកសួរ ក្រោយពីឃើញថាបានឡើងយន្តហោះផ្ទាល់ខ្លួន បម្រុងនឹងហោះទៅក្រៅប្រទេស។

ក្នុងនោះ លោក ថាក់ស៊ីន បានដោះសាប្រាប់ប៉ូលិសថាលោកត្រូវទៅមន្ទីរពេទ្យនៅឯប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាព ហើយសន្យាថានឹងត្រឡប់មកវិញនៅ ២ ថ្ងៃក្រោយ ទើបប៉ូលិសក៏បានអនុញ្ញាតឱ្យចេញទៅ។ យ៉ាងណាមិញ ក្រោយពីបានចេញដំណើរទៅ គេបែរជាឃើញថាយន្តហោះរបស់លោកមិនបានហោះទៅសិង្ហបុរីដូចជាការសន្យាឡើយ តែបែរជាទៅដល់ឌូបៃ ដែលជាកន្លែងដែលលោកធ្លាប់មានកន្លែងស្នាក់នៅ នៅទីនោះទៅវិញ។

យ៉ាងណាមិញ លោក ថាក់ស៊ីន ក៏បានបន្តដោះសាថា ដោយសារតែប៉ូលិសឃាត់ខ្លួនរហូតដល់ទៅ ២ ម៉ោង បណ្តាលឱ្យមានការយឺតយ៉ាវ និងយន្តហោះក៏មិនអាចចុះនៅព្រលានឯសិង្ហបុរីទាន់ ទើបលោកសម្រេចចិត្តហោះទៅឌូបៃវិញ ហើយកុំបារម្ភអី លោកនឹងត្រឡប់មកវិញឱ្យទាន់ការឡើងតុលាការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ Khaosod

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ស្ទីលតែងខ្លួនក្នុង MV ចម្រៀងសម័យថ្មីរបស់តារាចម្រៀង ៣ រូប ធ្វើឱ្យអ្នកគាំទ្រឃើញហើយលាន់មាត់អ៊េមខ្លាំង

អ្នកចូលចិត្តទប់ផោមប្រយ័ត្នផង ផោមខ្សឹប ឬ ផោមឮត្រូវតែផោម បើទប់យូរៗអាចគ្រោះថ្នាក់ដល់ជីវិត

សង្ហាហើយរៀនក៏ពូកែ កូនប្រុសច្បង ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា ក៏នៅមានដុងសិល្បៈកាត់តាមឪពុកម្ដាយទៀត

សុខចិត្តចោលអាជីពជានារីអូតែស ប្រាក់ខែ ២ ពាន់ដុល្លារ មកចិញ្ចឹមជ្រូកនៅស្រុក ឥលូវប្រែវាសនា ៣៦០ ដឺក្រេ

កំពុងការសុខៗកូនកំលោះចុះចោលកូនក្រមុំ រត់ទៅការនឹងអ្នកថ្មីចំថ្ងៃតែមួយ ព្រោះខឹងចុងភៅលើកម្ហូបមិនទាន់

ព័ត៌មានបន្ថែម

អ្នកចូលចិត្តទប់ផោមប្រយ័ត្នផង ផោមខ្សឹប ឬ ផោមឮត្រូវតែផោម បើទប់យូរៗអាចគ្រោះថ្នាក់ដល់ជីវិត

កុំឱ្យគេដៀលទៀត! ចេះតែ ៩ ក្បាច់នេះ ធានាបកខ្ទឹមបារាំងមិនឱ្យទឹកភ្នែកដូចសង្សារសុំបែកទេ

ចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅទីតាំងទាំង ៦ នេះបាន នៅភ្នំពេញមាន ២ កន្លែង និង តាមខេត្តមាន ៤ កន្លែង

ចែកគ្នាដឹង! ចង់កែអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណ អាចកែបានពេលផុត ឬ ជិតផុតសុពលភាព គ្រាន់តែមានឯកសារ ២ មុខនេះ

សុទ្ធតែខ្ទង់ ២០ ឆ្នាំ តែកំលោះសង្ហាប៉ុន្មានរូបនេះខ្លាំងក្នុងអាជីព កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនទាំងវ័យក្មេង

នៅចិន! នារីម្នាក់រៀនចប់ថ្នាក់បណ្ឌិត បែរជាឆ្លងជំងឺអេដស៍ដោយមិនដឹងខ្លួន ក្រោយទៅសម្អាតធ្មេញនៅគ្លីនិកមួយ

ក្រៅពីប្រាក់រ៉ឺត្រែត! ពេលអាយុចាប់ពី ៦០ ឆ្នាំ សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗ ៣ យ៉ាងទៀត

បាតុភូតកម្រ! ស្អែកនេះ នៅកម្ពុជានឹងអាចមើលឃើញបាតុភូត «ចន្ទគ្រាសពេញវង់» ទូទាំងប្រទេស ចាប់ពីម៉ោង ១១៖៣០យប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ