មហាជននិយមតាមដានវិស័យចម្រៀងរ៉េប ជាពិសេស ការប្រកួតចម្រៀងរ៉េប ច្បាស់ជាបានដឹងមកហើយពីកម្មវិធីថ្មីសន្លាងមួយរបស់ផលិតកម្មបារមី ដែលមានឈ្មោះថា The Next Level: Rapstar។
កម្មវិធីខាងលើបាន និង កំពុងជ្រើសរើសបេក្ខជនតាមរយៈការប្រកួតអនឡាញ (Online Audition) ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ។
ខណៈកម្មវិធីប្រកួតចម្រៀងរ៉េបថ្មីសន្លាងរបស់ខ្មែរ បានចាប់ផ្តើម គេបានឃើញម្ចាស់ជ័យលាភី The Rapper Cambodia លោក យូហៃ បានចែករំលែក Poster នៃការប្រកួត ដោយភ្ជាប់នឹងសារមួយថា៖ «ចូលម្តងទៀតបានអត់»។ ភ្លាមនោះ គេបានឃើញតារាចម្រៀងរ៉េប KingChi បានចូលទៅបញ្ចេញមតិតបវិញបែបលេងសើចថា៖ «កើតតើ coach»។
ការឆ្លើយតបរបស់តារាចម្រៀងរ៉េប KingChi ទៅកាន់ យូហៃ ហាក់ឱ្យដំរួយថា តារាចម្រៀងរ៉េប យូហៃ អាចនឹងក្លាយជា Coach មួយរូបនៃកម្មវិធីប្រកួតចម្រៀងរ៉េប The Next Level: Rapstar ក៏ថាបាន តែយ៉ាងណាខាងកម្មវិធីនៅមិនទាន់ចេញសេចក្ដីប្រកាសផ្លូវការណាមួយនៅឡើយទេ៕