នាពេលថ្មីៗនេះ លោកគ្រូចិនស៊ែម៉ុង ដែលជាគ្រូហុងស៊ុយដ៏មានប្រជាប្រិយភាព និង ជាម្ចាស់ផេក ហុងស៊ុយ បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែឧសភា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៦ ខែឧសភា ដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ សម្រាប់ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនល្អខ្លះ។
ក្នុងនោះ លោកគ្រូបានលើកឡើងអំពីរាសី «ឆ្នាំខាល» ក្នុងខែឧសភានេះ ដូចតទៅ ៖
ក្នុងខែនេះ រាសីរបស់អ្នកមិនសូវល្អប៉ុន្មាននោះទេ ងាយមានជម្លោះជាមួយមនុស្សជុំវិញខ្លួន ខ្លាំងខុសធម្មតា ហើយអាចមានហិង្សា មានភាគរយឈានដល់ហូរឈាមបន្ថែមទៀតផង។ អ្នកត្រូវបានអ្នកដទៃចាក់រុកឱ្យកើតចិត្តខឹងជាមួយអ្នកដទៃខ្លាំង ទាំងមិនដឹងខ្យល់អីសោះ។ សូមប្រយ័ត្នជាមួយភ្លើងទៀន ងាយមានគ្រោះថ្នាក់អគ្គិភ័យ ហើយប្រយ័ត្នអវយវៈភ្នែក ថ្លើម និង ងាយមានជម្លោះជាមួយដៃគូរកស៊ី ជាដើម។
បន្ថែមពីនេះ លោកគ្រូក៏បានលើកឡើងពីដំណោះស្រាយផងដែរថា គួរឧស្សាហ៍ទៅលេងទឹកសមុទ្រយ៉ាងតិចឱ្យបានម្ដង គឺងូតនៅចន្លោះម៉ោង ១៧៖០០ ដល់ ១៧៖៥៩ នាទីរសៀល និង គួរសមាធិឱ្យបានច្រើន៕