Mint រំភើបចង់យំ ពេលគូស្នេហ៍ជ្រើសរើសកន្លែងពិសេសសុំនាងរៀបការយ៉ាងរ៉ូមែនទិក
រយៈពេល ៦ ឆ្នាំទៅហើយ ដែលតារាស្រី Mint Nutwara និង គូស្នេហ៍ហាយសូរសម្បូរទ្រព្យម្នាក់បានប្រកាសទាក់ទងគ្នាជាស្នេហាយ៉ាងបើកចំហ ហើយអ្នកគាំទ្រក៏សង្ឃឹមថា គូស្នេហ៍មួយគូនេះនឹងមានថ្ងៃពិសេសជាមួយគ្នាដែរ ព្រោះចាប់តាំងពីសិក្សាមើលចិត្តមកស្ទើរមិនដែលមានមួយថ្ងៃណាដែលអ្នកទាំងពីរមិនផ្អែមល្ហែមនោះទេ។
ដោយឡែក បន្ទាប់ពីសិក្សាមើលចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតគូស្នេហ៍មួយគូនេះបានបង្ហាញភាពច្បាស់លាស់ឱ្យគ្នាហើយ ពោលគឺ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ នេះ Mint Nutwara ត្រូវបានមិត្តប្រុសសុំរៀបការហើយ ត្រៀមតែថ្ងៃការប៉ុណ្ណោះ។
រូបភាព និង ទិដ្ឋភាពដែលគូស្នេហ៍តារាស្រី Mint Nutwara សុំរៀបការមើលហើយមហាជនពិតរំភើបចិត្តជំនួសខាងស្រីណាស់ ព្រោះមើលទៅកន្លែងមិនត្រឹមតែស្រស់ស្រាយនោះទេ តែរ៉ូមែនទិកតែម្តង៕