ស្បែកជើងខ្មែរ សិប្បកម្មតជំនាន់ពីឪពុកក្មេក ត្រូវកូនប្រសាស្រីច្នៃចេញម៉ូដទំនើបៗ កំពុងត្រូវចិត្តយុវវ័យខ្លាំង

Share This

ក្នុងវ័យជាង ៣០ ឆ្នាំ អ្នកនាង ហួន ផល្លី បានចូលកាន់កាប់សិប្បកម្ម សាជីវកម្មខ្មែរ ឬ KhmerCorp ពេញលេញតាំងពីឆ្នាំ ២០១៥  ខណៈដែលអាជីវកម្មនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៦ ដោយឪពុកក្មេករបស់ខ្លួន។ អ្នកនាងបានរៀនធ្វើស្បែកជើងពីឪពុកក្មេកផ្ទាល់ រួចក៏យកមកអនុវត្តតម្រូវទីផ្សារទំនើបបង្កើតជាផលិតផលស្បែកជើងបុរសនារីទាន់សម័យ សម្រាប់មនុស្សគ្រប់វ័យ។ អ្នកនាងក៏បានពង្រីកផលិតផលផងដែរ ដែលក្រៅពីស្បែកជើង ក៏មានផលិតជាកាបូបតូចធំ ខ្សែដៃ និង ខ្សែក្រវាត់…ជាដើម។

ពីសិប្បកម្មផលិតស្បែកជើងមិនសូវមានទីផ្សារ មិនសូវមាននរណាស្គាល់ បច្ចុប្បន្នសិប្បកម្ម សាជីវកម្មខ្មែរ ឬ​ KhmerCorp កំពុងទទួលបានការពេញនិយមប្រើប្រាស់ ជាពិសេសពីសំណាក់​យុវវ័យ។ អ្នកនាង ហួន ផល្លី បានសកម្មខ្លាំងជាមួយការធ្វើទីផ្សារ ការដាក់លក់ ក៏ដូចជាសង្វាក់ផលិត ដែលធ្វើឱ្យអាជីវកម្មនេះរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

ដើម្បីបង្កើនទីផ្សារ ក៏ដូចជាកេរ្តិ៍ឈ្មោះផលិតផល អ្នកនាងបានបញ្ជ្រាបខ្លួនទៅក្នុងសង្គម ដើម្បីបង្កើតបណ្តាញជាមួយអ្នកជំនួញផ្សេងៗ។​ អ្នកនាងក៏បានចូលរួមសិក្ខាសាលា និង សិក្សាបន្ថែមទៅលើជំនាញអាជីវកម្មដូចជា ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងបុគ្គលិក និង ការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។

ចំពោះការតម្រូវទីផ្សារ អ្នកនាងបានផ្តោតសម្រិតសម្រាំងផលិតផលប្រកបដោយគុណភាព តែងតែរិះរកនូវអ្វីដែលថ្មី ហើយថែមទាំងពង្រីកការដាក់លក់ឱ្យកាន់តែមានប្រសិទ្ធភាពទៅកាន់អតិថិជនផងដែរ។

ផ្អែកតាមបទពិសោធរកស៊ីផ្ទាល់ខ្លួន អ្នកនាង ហួន ផល្លី បានចែករំលែកសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មថា៖ «បើចង់ធ្វើអាជីវកម្ម ត្រូវសួរខ្លួនឯងឱ្យច្បាស់សិន ថាតើអាជីវកម្មអ្វីដែលចង់ធ្វើឱ្យប្រាកដ បន្ទាប់មកត្រូវត្រៀមខ្លួនឱ្យរួចរាល់ ដោយសិក្សាឱ្យបានច្បាស់ថាតើគួរបើកនៅកន្លែងណា ត្រូវមានដើមទុនប៉ុន្មាន និង ទីផ្សារអតិថិជនគោលដៅបែបណា។ ប្រសិនបើមានតែមានចិត្តចង់ ធ្វើទៅមិនមើលមុខ មិនមើលក្រោយ នោះអាជីវកម្មនឹងប្រឈមបញ្ហាច្រើនមិនខាន»

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ