នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល គម្រប់ព្រះជន្ម ៨៩ យាងចូល ៩០ ព្រះវស្សា។
គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ឱ្យបានដឹងថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល គម្រប់ព្រះជន្ម ៨៩ យាងចូល ៩០ ព្រះវស្សា គណៈកម្មាធិការនឹងមានការចាត់តាំងអុជកាំជ្រួច នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៩៖០០ នាទីយប់ នៅមុខព្រះបរមរាជវាំង។
អាស្រ័យហេតុនេះ សូមសម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ លោក លោកស្រីអ្នកនាងកញ្ញា និង សាធារណជនក្នុងរាជធានីភ្នំពេញ ព្រះមេត្តា និង មេត្តាជ្រាបជាព័ត៌មាន៕