នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ខាងភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជាជាមុននៅលើប្រាសាទតាមាន់ធំ ដែលបង្កឱ្យកម្ពុជាមានការតបតទៅវិញ ហើយការបាញ់បោះនៅតាមតំបន់ព្រំដែនក៏បានចាប់ផ្តើមឡើងជាបន្តបន្ទាប់។
យ៉ាងណាមិញ សារព័ត៌មាន Khaosod បានរាយការណ៍ពី Richcha Suksuwannont អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ ដោយបានបញ្ជាក់ថា មានទាហានថៃចំនួន ២ នាក់ហើយ ដែលបានរងរបួស ដោយសារការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់។ ប៉ុន្តែខាងសារព័ត៌មានថៃ មិនបានបានបញ្ជាក់ពីស្ថានភាពរបួសរបស់ទាហានរបស់ខ្លួនឡើយ
ដោយឡែក ខាងថៃបានអះអាង ថាកម្ពុជាបានបើកការបាញ់ប្រហារដោយប្រើអាវុធគ្រប់ប្រភេទរួមទាំងគ្រាប់រ៉ុកែត BM21 ហើយកងកម្លាំងថៃតបតទៅវិញដោយប្រើកាំភ្លើងធំដូចគ្នា៕
ប្រភព៖ Khaosod