ថ្មីៗនេះសារព័ត៌មាន Hk01 បានរាយការណ៍ពីករណីរបស់អ្នកសម្តែងជានាងមច្ឆាម្នាក់នៅក្នុងអាងត្រី ដោយនាងបានកើតអាការខ្យល់-គនៅក្នុងអាងទឹកខណៈកំពុងសម្តែង ប៊ិះនឹងបាត់បង់ជីវិតនៅមុខមហាជន តែសំណាងល្អមានគេជួយទាន់។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅសារមន្ទីរអាងត្រី Ocean World ក្នុងទីក្រុង Taiyuan ខេត្ត Shanxi ប្រទេសចិន។ តាមព័ត៌មានបានបង្ហាញថា ខណៈកំពុងសម្ដែងសុខៗ ស្រាប់តែនាងមច្ឆាខាងលើនេះលែងធ្វើសកម្មភាព និង បានផ្កាប់មុខទៅនឹងបាតអាង ធ្វើឱ្យមហាជនឃើញហើយបាននាំគ្នាផ្អើលឆោឡោស្រែករកឱ្យក្រុមការងារចុះទៅជួយ។

ភ្លាមៗនោះក្រុមការងារម្នាក់បានចុះទៅស្រង់នាងមច្ឆាខាងលើមកលើគោកវិញ ហើយក៏បានធ្វើការជួយសង្រ្គោះបឋម ទើបបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបន្តទៀត។ តាមព័ត៌មានបានឱ្យដឹងទៀតថា នាងកើតអាការខ្យល់-គនៅក្នុងទឹក ដោយតែជាតិស្ករធ្លាក់ចុះខ្លាំង មកទល់ពេលនេះនាងក៏បានធូរស្បើយច្រើនហើយ។ ចំណែកខាងសារមន្ទីរអាងត្រីវិញ ក៏បានផ្អាកការសម្តែងទាំងអស់ ដើម្បីត្រួតពិនិត្យវិធានការសុវត្ថិភាព ក្រោយពីត្រូវមហាជនតាមបណ្តាញសង្គមនាំគ្នារិះគន់ដូចព្យុះ រឿងជួយសង្រ្គោះនាងមច្ឆាយឺតយ៉ាវពេក៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖



ប្រភព៖ Kapook