ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

Share This

ថ្មីៗនេះ មានរឿងក្តីដ៏គួរឱ្យហួសចិត្តមួយ បានកំពុងតែផ្ទុះល្បីនៅតាមបណ្តាញសង្គមរបស់ចិន ដែលមានបុរសម្នាក់ ឈ្លោះគ្នាជាមួយប្រពន្ធ តែបែរជាទៅរួមគំនិតគ្នាជាមួយបងប្អូនជីដូនមួយ រៀបគម្រោងការសម្លាប់កូនប្រុសខ្លួនឯងបានសម្រេច ដើម្បីយកលុយធានារ៉ាប់រង។

តាមព័ត៌មានបានរៀបរាប់ឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីឆ្នាំ ២០២០ កន្លងទៅ ដោយបុរសខាងលើនេះ ជាអ្នកស្រុករស់នៅទីក្រុង Sanming ខេត្ត Fujian។ នៅក្នុងខែមេសា ឆ្នាំ ២០២០ នោះ បុរសនេះចាប់ផ្តើមឈ្លោះគ្នាជាមួយនឹងប្រពន្ធជាប្រចាំ ដោយសារតែរឿងលុយកាក់ និងរឿងក្បត់ចិត្ត។ ដោយសារតែមានគំនុំនឹងប្រពន្ធ បុរសនេះក៏បានរៀបផែនការសម្លាប់កូនប្រុសបង្កើតដែលមានវ័យត្រឹម ៦ ឆ្នាំ ដោយរួមដៃគ្នាជាមួយនឹងបងប្អូនជីដូនមួយ។

លុះមកដល់ខែតុលា ឆ្នាំ ២០២០ បុរសនេះក៏បានចាប់ផ្តើមគម្រោងការរបស់ខ្លួន ដោយបានយកឡានដឹកកូនប្រុសចេញទៅក្រៅផ្ទះ ហើយប្រាប់ឱ្យកូនចេញមកចាំនៅខាងក្រៅឡាន រួចក៏បានឱ្យបងប្អូនជីដូនមួយបើកឡានដឹកទំនិញមកបំបុកឡាននោះមួយទំហឹង រហូតដល់កូនស្លាប់នៅនឹងកន្លែង។ បុរសនេះបានសម្តែងសម្រក់ទឹកភ្នែកនៅនឹងមុខប៉ូលិស ហើយលាក់បាំងទំនាក់ទំនងខ្លួនជាមួយនឹងអ្នកបង្កហេតុ ដែលជាបងប្អូនជីដូនមួយរបស់ខ្លួន។ ប៉ុន្មានខែក្រោយមក បុរសនេះក៏បានទទួលលុយធានារ៉ាប់រងជីវិតរបស់កូនប្រមាណជា ២៥ ០០០ ដុល្លារ រួចក៏ចែកឱ្យបងប្អូនជីដូនមួយនោះប្រហែលជាង ៤ ០០០ ដុល្លារ។

ចុងក្រោយរឿងរ៉ាវបានបែកធ្លាយការពិត ក្រោយចៅហ្វាយរបស់បុរសជនបង្កលបស្តាប់ដឹងពីគម្រោងការ ហើយក៏បានទម្លាយរឿងនេះទៅកាន់ប៉ូលិស ក្នុងនោះបុរសជាឪពុកត្រូវបានតុលាការកាត់ទោសប្រហារជីវិត តែបានប្តឹងឧទ្ធរណ៍សុំការលើកលែងទោស រីឯបុរសដែលជាប្អូនជីដូនមួយ ត្រូវបានតុលាការកាត់ទោសប្រហារជីវិតដូចគ្នា តែអនុញ្ញាតពន្យារពេលឱ្យកែខ្លួន ២ ឆ្នាំ ទើបអាចរួចទោស៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

ព័ត៌មានបន្ថែម

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ទីបំផុត! លោកឧត្តមសេនីយ៍ឯកផ្កាយ ៣ ដែលប្រើសម្ដីអសុរោះគ្មានសីលធម៌ដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមស៊ីញ៉េដល់កំពង់សោម ត្រូវអនុវត្តវិន័យជាធរមាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ