ផ្ទុះសំណើចគឹល! ថ្ងៃ ១៤ កុម្ភៈ កូនសិស្សតូចៗបង្ហាញក្តីស្រឡាញ់ដល់លោកគ្រូអ្នកគ្រូ នាំគ្នាបិទស្ទីកគ័រពេញខ្លួនមើលសឹងមិនស្គាល់
ក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ យើងសង្កេតឃើញលោកគ្រូអ្នកគ្រូតែងទទួលបានការបញ្ចេញក្តីស្រឡាញ់ពីសិស្សតូចៗរបស់ខ្លួនជាច្រើនរូបភាព ជាក់ស្តែងដូចជាករណីមួយនេះ អ្នកគ្រូលោកគ្រូនៅក្នុងសាលារៀនមួយ ត្រូវបានសិស្សៗចោមរោមបិទស្ទីកគ័របង្ហាញក្តីស្រឡាញ់ ពេញមុខពេញខ្លួនស្ទើរតែមើលមិនយល់។
តាមព័ត៌មានបានឱ្យដឹងថា លោកគ្រូអ្នកគ្រូទាំងអស់នេះមកពីសាលារៀនមួយកន្លែងនាខេត្តអ៊ុដនថានី ប្រទេសថៃ។ ខណៈថ្ងៃនៃសេចក្តីស្រឡាញ់ ខាងសាលាក៏បានបង្កើតឱ្យមានសកម្មភាពបង្ហាញក្តីស្រឡាញ់ ដោយឱ្យសិស្សៗយកស្ទីកគ័រដែលខ្លួនមានទៅបិទលើខ្លួនលោកគ្រូអ្នកគ្រូណាដែលខ្លួនស្រឡាញ់ជាងគេ។
លោកគ្រូអ្នកទាំងអស់សុទ្ធតែត្រូវបានសិស្សៗដណ្តើមគ្នាបិទពេញមុខពេញមាត់ និង ពេញខ្លួនគ្មានសល់សាច់ឡើយ ពោលតាំងពីក្បាលដល់ចុងជើងពាសពេញ ធ្វើឱ្យមើលសឹងមិនស្គាល់ឡើយថានរណាជានរណា ដែលនេះបញ្ជាក់ឱ្យឃើញថាសិស្សៗពិតជាស្រឡាញ់លោកអ្នកគ្រូរបស់ខ្លួនខ្លាំងណាស់។ ដោយឡែក មហាជនឃើញហើយក៏អស់សំណើចមិនតិចឡើយ ព្រោះមើលទៅពិតជាគួរឱ្យស្រឡាញ់ទាំងគ្រូ ទាំងសិស្សតែម្តង៕