ដឹងតែផ្ទុះទៀតហើយ! Khmer1Jivit ត្រៀមទម្លាក់បទថ្មី ចំណងជើង «Cambo Calling» ជូនអ្នកគាំទ្រឆាប់ៗ
បទចម្រៀងរបស់លោក ខ្មែរមួយជីវិត មានចំណងជើងថា «ឆក់ព្រលឹង» បានច្រៀងជាមួយនឹង NPN បានចេញជាផ្លូវការកាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដែលទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រងពីសំណាក់មហាជនអ្នកគាំទ្ររបស់លោក។
យ៉ាងណាមិញ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ថ្មីៗនេះ លោកបានបង្ហោះវីដេអូ ខណៈពេលដែលខ្លួនកំពុងតែថតបទចម្រៀងថ្មី ចូលទៅក្នុងគណនីហ្វេសប៊ុករបស់លោកជាថ្មីម្ដងទៀត ប្រកាសប្រាប់អ្នកគាំទ្រដើម្បីត្រៀមស្ដាប់បទចម្រៀងថ្មី ដែលលោកនឹងត្រៀមបញ្ចេញក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមការរៀបរាប់ពីលោក ខ្មែរមួយជីវិត បានឱ្យដឹងថា បទចម្រៀងថ្មីរបស់ខ្លួនដែលនឹងចេញឆាប់ៗនេះមានចំណងជើងថា «Cambo Calling»។ ដើម្បីជ្រាបកាន់តែច្បាស់ រីករាយទស្សនាវីដេអូខាងក្រោម៖