នៅរសៀលថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ នេះ តាមការបង្ហោះពីផេកផ្លូវការ សារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា សារមន្ទីរជាតិកម្ពុជា បានរៀបចំទីតាំងសម្រាប់រំឭកវិញ្ញាណក្ខន្ធរបស់កងកម្លាំងពលីជីវិត ដោយការការពារទឹកដីក្នុងការឈ្លានពានពីប្រទេសថៃ។

ក្នុងនោះដែរ មហាជនទូទៅអាចអញ្ជើញទៅបានតាមការគួរ ដើម្បីជាការដឹងគុណនៃវីរភាពដ៏អង់អាចក្លាហានរបស់វីរជនស្នេហាជាតិ ដែលលះបង់ និង ពលីជីវិតនៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិមាតុភូមិ៕



