នៅសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានប្រកាសនូវដំណឹងក្នុងការផ្ដល់ អាហារូបករណ៍ ១០០% នៅសាលារៀនសុវណ្ណភូមិ ជូនដល់កូនៗយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី។
ក្នុងនោះដែរ សាលារៀនសុវណ្ណភូមិ សម្រេចផ្ដល់ អាហារូបករណ៍ ១០០% រហូតដល់ចប់ថ្នាក់ទី ១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និង ភាសាអង់គ្លេសទូទៅផងដែរ៕