នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ឱ្យបានថា រហូតមកដល់ពេលនេះ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន ២ បទល្មើស។
ក្នុងនោះ បទល្មើសដែលចោទប្រកាន់រួមមាន៖
១. បទញុះញង់ឱ្យមានការរើសអើង
២. ធ្វើឱ្យខូចទឹកចិត្តកងទ័ព។
គួររំឭកផងដែរថា នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ អ្នកនាង Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ខណៈការឈានដល់ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់៕