ធ្មេចបើកៗឆ្នាំ ២០២៥ បានធ្វើដំណើរជិតដល់ទីដែលត្រូវផ្លាស់វេនទៀតហើយ។ យ៉ាងណាមិញ អស់រយៈពេលជាង ១០ ខែមកនេះ ជឿជាក់ថាអ្នកប្រហែលជាបានឆ្លងកាត់រឿងរ៉ាវ រួមទាំងបទពិសោធជីវិតជាច្រើន មានទាំងជូរ ចត់ ប្រៃ ល្វីង ផ្អែម។

មកដល់ត្រឹមនេះ បើនិយាយសម្រាប់យុវវ័យដែលនៅតែពុំទាន់មានចក្ខុវិស័យអំពីការត្រៀមខ្លួននោះទេ Gazette យុវជន នៃសសយក បានចែករំលែកពី ៩ ចំណុច ដែលយុវជនគួរត្រៀមខ្លួនចាប់យក កុំឱ្យជ្រុលពេលមួយឆ្នាំហើយមួយឆ្នាំទៀត ទម្រាំដាក់គោលដៅជីវិតខ្លួនច្បាស់លាស់នោះ៖
១. កំណត់គោលដៅឆ្នាំ ២០២៦-២០២៧ ឱ្យបានច្បាស់លាស់
២. បន្តរៀនសូត្រនូវចំណេះដឹងថ្មីៗ ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា
៣. បណ្ដុះភាពស៊ីជម្រៅនៃគំនិត និង នវានុវត្តន៍
៤. បង្កើនភាពបត់បែន និង សម្របខ្លួនតាមបរិបទសង្គម និង ពិភពលោក
៥. ការថែទាំ និង យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព
៦. បន្តកែលម្អចំណុចខ្វះខាត និង ពង្រឹងលើភាពខ្លាំងរបស់ខ្លួន
៧. មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ (ការសន្សំលុយ)
៨. ប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពបំផុត
៩. រក្សាទំនាក់ទំនងល្អជាមួយគ្រួសារ និង មនុស្សជុំវិញខ្លួន៕


ប្រភព៖ Gazette យុវជន