ពិតជារឿងដែលមិនគួរឱ្យនឹកស្មាន ដែលបុរសម្នាក់បត់ជើងធំមិនចេញរហូតដល់ទៅ ៤ ខែ ហើយត្រូវគ្រូពេទ្យសង្រ្គោះដោយការកាត់ពោះវៀនចេញអស់ ២ ម៉ែត្រ មានផ្ទុកសុទ្ធតែលាមកជាង ១០ គីឡូ សឹងតែស្មើពស់ថ្លាន់មួយក្បាល។
រឿងរ៉ាវមួយនេះ ត្រូវបានចែកចាយដោយសារព័ត៌មាន Sinchew ដោយបុរសខាងលើនេះមានវ័យ ៤១ ឆ្នាំ ជាជនជាតិចិនរស់នៅក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន។ បុរសនេះមានជំងឺរលាកពោះវៀនធំ និង រន្ធគូថខ្វះកោសិកាប្រសាទ ទើបធ្វើឱ្យមានការទល់លាមកជាប្រចាំ រហូតដល់ធ្ងន់ធ្ងរបំផុត គឺមិនបានបត់ជើងដល់ទៅ ៤ ខែ ដែលធ្វើឱ្យលាមកគាំងពេញក្នុងពោះវៀន និង មានពោះឡើងប៉ោងធំ ព្រមទាំងស្រកទម្ងន់ជាខ្លាំង។
ក្នុងនោះ បុរសខាងលើត្រូវបានគ្រូពេទ្យជួយសង្រ្គោះ ដោយការកាត់យកពោះវៀនដែលមានស្ទះលាមកចេញ។ គេបានកាត់យកពោះវៀនរបស់បុរសនេះអស់រហូតដល់ជាង ២ ម៉ែត្រ ដែលសុទ្ធតែផ្ទុកទៅដោយលាមកជាង ១០ គីឡូក្រាម គឺសឹងតែប៉ុនពស់ថ្លាន់មួយក្បាលទៅហើយ។ ដោយឡែក ក្រោយពីបានវះកាត់រួចរាល់ បុរសនេះក៏បានប្រសើរឡើងជាងមុន ដោយមានការមើលថែបន្ថែមទៀតពីសំណាក់គ្រូពេទ្យ៕
ប្រភព៖ Kapook