រូបភាពមុន និង ក្រោយ ភ្លើងឆេះព្រៃនៅកោះហាវ៉ៃ លេបអស់ក្រុងមួយខ្ទេចគ្មានសល់ ឃើញហើយស្រណោះបំផុត
កាលពីពេលថ្មីៗកន្លងទៅ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លា រាលដាលតាមកម្លាំងខ្យល់ព្យុះ Dora បោកបក់ទៅទិសខាងត្បូង វាយប្រហារលើកោះ Maui ភ្លាមៗ បណ្ដាលឱ្យឆាបឆេះខ្ទេចខ្ទីអស់ ឃើញហើយស្រណោះជាទីបំផុត។
ភ្លើងឆេះព្រៃនោះដែរ បានឆាបឆេះខ្លាំងក្លាបំផុត រហូតពលរដ្ឋរស់នៅក្នុងក្រុងដែលរងគ្រោះនោះ មិនថាចាស់ក្មេង ត្រូវនាំគ្នាបង្ខំចិត្តចុះចេញពីផ្ទះ លោតចូលសមុទ្រ ដើម្បីការពារអាយុជីវិតខ្លួន។
តាមការបញ្ជាក់ពីខាងអាជ្ញាធរបានឱ្យដឹងថា ក្រោយរងការវាយប្រហារពីភ្លើងឆេះព្រៃ សំណង់អគារសរុបចំនួន ២៧១ ត្រូវបានបំផ្លិចបំផ្លាញខ្ទេចគ្មានសល់ ខណៈមនុស្ស ៣៦ នាក់បានស្លាប់ និង ច្រើននាក់ផ្សេងទៀតរងរបួស៕