នៅរយៈពេលមិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កូនស្រីរបស់តារាចម្រៀងជើងចាស់លោក ឈិន កុសល គឺកញ្ញា ឈិន មុន្នីនាថ និង កូនប្រុសរបស់វីរសិល្បករអាយ៉ៃ លោកយាយ យ៉យ គឺ នាយព្រែក នឹងចាប់ដៃគ្នាចូលរោងការហើយ ដោយពិធីមង្គលជ័យរៀបចំនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

ដោយឡែក ថ្មីៗនេះ មហាជនបានចាប់អារម្មណ៍នូវការបង្ហោះវីដេអូមួយរបស់កញ្ញា ឈិន មុន្នីនាថ និង បានចូលរួមអបអរសាទរដល់ក្រុមគ្រួសាររបស់កញ្ញា ជាពិសេស គឺតារាចម្រៀងជើងចាស់លោក ឈិន កុសល ដែលត្រឹម ១ សប្តាហ៍ប៉ុណ្ណោះទទួលបានរឿងមង្គលផ្ទួនៗ ខណៈមានកូនស្រីរៀបការដល់ទៅ ២ នាក់ ត្រឹមមួយសប្តាហ៍។

ក្នុងនោះដែរ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ គឺកូនស្រីច្បង លោក ឈិន កុសល ដែលជាបងស្រីបង្កើតរបស់កញ្ញា ឈិន មុន្នីនាថ ឈ្មោះ ឈិន ម៉ានីហ្សា បានចូលរោងការមុនប្អូនស្រីពៅ ខណៈកញ្ញា ឈិន មុន្នីនាថ នឹងចូលរោងសូត្រមន្តថ្ងៃទី ៦ រៀបចំពិធីមង្គលថ្ងៃទី ៧ ខែធ្នូនេះ ពោលគឺរំលងគ្នាតែ ៥ ថ្ងៃប៉ុណ្ណោះ៕




