ពូកែខ្ចីលុយមិនសង! ម្ចាស់បំណុលដាក់មេក្រូ ស្រែកទារលុយមុខផ្ទះរបស់កូនបំណុលក្ដែងៗ ផ្អើលពេញភូមិ
ថ្មីៗនេះ មានឃ្លីបវីដេអូមួយនៅប្រទេសថៃ បានធ្វើឱ្យមានការផ្ទុះសំណើចយ៉ាងខ្លាំង ដែលមានស្រ្តីម្នាក់លេងសុទ្ធតែដាក់មេក្រូទារលុយកូនបំណុល នៅមុខផ្ទះក្តែងៗ តែទារបែបមានសុជីវធម៌ កំប្លែងៗគួរឱ្យសរសើរ។
ក្នុងវីដេអូនោះ បានបង្ហាញពីសកម្មភាពស្រ្តីម្នាក់ដែលជាម្ចាស់បំណុល បានដើរតាំងៗទៅមុខផ្ទះមួយ ដែលជាផ្ទះរបស់កូនបំណុល ព្រមជាមួយនឹងមេក្រូ និង ធុងបាសមួយផងដែរ។ ក្រោយមក ក៏បានចាប់ផ្តើមប្រកាសក្តែងៗ សួរនាំរឿងលុយកាក់ តែមិនបានប្រើប្រាស់ពាក្យអសុរោះអ្វីនោះទេ គឺទារតាមស្ទីលថ្មី និយាយលេងបែបកំប្លែងៗ សើចខ្លួនឯងផងអីផង ហើយបាននិយាយថា បំណុលគឺត្រូវតែសង បើមិនមានសងក៏សូមឱ្យចេញមកនិយាយគ្នាស្រួលៗ ដែលធ្វើឱ្យអ្នកស្រុកនៅម្តុំនោះឮសឹងទាំងភូមិ។
យ៉ាងណាមិញ ក្រោយពីឃ្លីបមួយនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ក៏មានមហាជនជាច្រើនបញ្ចេញមតិ អ្នកខ្លះក៏សរសើរថាម្ចាស់បំណុលចេះប្រើពាក្យត្រឹមត្រូវ ឯអ្នកខ្លះទៀតក៏គិតថាជារឿងមិនសមរម្យដែលមកដាក់មេក្រូក្តែងៗបែបនេះ តែគេក៏សង្ឃឹមថា កូនបំណុលនឹងនឹកនាសងលុយផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖