(វីដេអូ) សាំង ភស្ដា សម្ដែងសមខ្លាំងក្នុងរឿងព្រឺព្រួច «ផ្ទះតៃហោង» ធ្វើឱ្យអ្នកគាំទ្រខ្លាចជាងតួខ្មោច
ពិតណាស់ ភាពយន្តខ្នាតធំដ៏ព្រឺព្រួច «ផ្ទះតៃហោង» របស់ផលិតកម្ម Sastra Film ដែលចូលរួមសម្ដែងដោយតារាសម្ដែងស្រី សាំង ភស្ដា និង វត្តមានរបស់តារាប្រុសស្រីច្រើនរូបទៀត បានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តខ្មែរហើយតាំងពីថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។
ភាពយន្តនេះដែរ កំពុងត្រូវបានមហាជនដែលបានទស្សនាហើយ ផ្ទុះចាប់អារម្មណ៍គាំទ្រខ្លាំង និង ចែករំលែកភ្ជាប់ជាមួយនឹងមតិសរសើររៀងៗខ្លួនពីសាច់រឿងល្អមើលព្រឺព្រួចខ្លាំង។
លើសពីនេះ អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ក្នុងភាពយន្តនេះ គឺតារាស្រី សាំង ភស្ដា ដែលដើរតួជាម្ដាយរបស់តួស្រី សម្ដែងប៉ិនប្រសប់ខ្លាំង ទាំងទឹកមុខ និង ទាំងកាយវិការ ធ្វើឱ្យមហាជនខ្លាចជាងតួអង្គខ្មោចក្នុងភាពយន្តនេះទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖