កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ព្រមហាក្សត្រីយានី ស៊ិរីគិត ដែលជាមាតាបង្កើតរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានសោយទីវង្គតហើយក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយរោគាពាធ។

ក្រោយការសោយទីវង្គតព្រះមាតា ព្រះមហាក្សត្ររាមាទី ១០ បានបញ្ជាឱ្យរាជវង្សានុវង្ស ក៏ដូចជាមន្រ្តីនៅក្នុងវាំង កាន់ទុក្ខចំពោះព្រះមាតាចំនួន ១ ឆ្នាំ ដោយព្រះបរមសពត្រូវតម្កល់នៅក្នុងសាលបល្ល័ង្កឌុសិតមហាប្រាសាទក្នុងព្រះបរមរាជវាំង។ ដោយឡែក ខណៈពិធីគោរពព្រះបរមសពកំពុងប្រព្រឹត្តទៅ និង ការកាន់ទុក្ខយ៉ាងខ្ជាប់ខ្ជួននោះ គេឃើញព្រះនាង Sirivannavari Nariratana Rajakanya ជាកូនស្រីព្រះមហាក្សត្រថៃ និង ចៅស្រីបង្កើតរបស់ ព្រមហាក្សត្រីយានី ស៊ិរីគិត បានលេចមុខ Live វីដេអូលេងនៅក្នុង TikTok ជាមួយនឹងជាងផាត់មុខរបស់ព្រះនាង មុននឹងការត្រៀមរៀបចំបង្ហាញថ្មី នៃប្រ៊េនរបស់ព្រះនាងផ្ទាល់។

យ៉ាងណាមិញ មើលទៅព្រះនាង Sirivannavari បានសើចសប្បាយក្អាកក្អាយ ហាក់ដូចមិនមានរឿងអ្វីកើតឡើងឡើយ ខណៈប្រជាជនថៃនៅក្នុងប្រទេសបានគ្នាកើតទុក្ខសោកស្តាយ រីឯអ្នកខ្លះទៀតក៏បញ្ឈប់ការសប្បាយរីករាយទាំងឡាយ ដើម្បីកាន់ទុក្ខចំពោះសម្តេចយាយរបស់ព្រះនាង។ ទោះជាយ៉ាងនេះក្តី ខណៈពេលព្រះនាង Sirivannavari កំពុងឡាយវីដេអូនោះ គេបានឃើញមានមតិមួយចំនួនពីអ្នកទស្សនាឡាយនោះ បានលើកសរសើរព្រះនាងថាស្រស់ស្អាត និង គួរឱ្យស្រឡាញ់៕



ប្រភព៖ Kapook
 
				 
															 
															 
															 
															 
															 
															 
															 
															