កក្រើកក្នុងស្រទាប់ហ្វេន! ប៊ី សុធារី ទម្លាយរឿងភ្ញាក់ផ្អើលមួយ ក្រោយចុះពីឆាកប្រកួត MCC 2025 យប់មិញ

Share This

លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាតាមដានកម្មវិធី Miss Cosmo Cambodia 2025 កំពុងចែករំលែកបង្ហាញការអបអរដោយក្ដីពេញចិត្តខ្លាំងចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី MCC 2025 កញ្ញា ផន ស្រីពី ព្រោះមើលឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាព និង ចំណេះដឹងស័ក្តិសមបំផុតតំណាងឱ្យកម្ពុជាឈរឆាកអន្តរជាតិ។

ក្រៅពីចែករំលែកបង្ហាញការអបអរគាំទ្រដល់ម្ចាស់មកុដថ្មីនៃកម្មវិធី Miss Cosmo Cambodia 2025 ឃើញថាចំពោះលំដាប់រងទី ១ MCC 2025 កញ្ញា ប៊ី សុធារី ក៏កំពុងទទួលបានការចែករំលែកអបអរលើកទឹកចិត្ត និង មានការសោកស្ដាយចំពោះនាងផងដែរ ដោយមិនអាចដណ្ដើមបានជ័យលាភីគ្រងមកុដក្នុងកម្មវិធីនេះ។

យ៉ាងណា ដ្បិតតែមិនមានឱកាសក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Cosmo Cambodia 2025 មែន ប៉ុន្តែកញ្ញា ប៊ី សុធារី ក៏ឆក់បានក្ដីស្រឡាញ់ និង សរសើរពីមហាជនទូទាំងប្រទេសចំពោះសមត្ថភាពរបស់នាង ជាពិសេសភាពលេចធ្លោក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនេះ ដែលបានប្រកួតប្រជែងបង្ហាញសមត្ថភាពដ៏អស្ចារ្យពីមួយវគ្គទៅមួយវគ្គ និង ទទួលបានពានរង្វាន់ចំនួន ៣ បន្ថែមទៀត គឺ Best in RUNWAY CHALLENGE, Miss IDOL Winner, DARLING OF THE CROWD Winner។

ដោយឡែក អ្វីដែលធ្វើឱ្យមហាជនកំពុងចាប់អារម្មណ៍ខ្លាំងទៀតចំពោះជ័យលាភីរង ១ MCC 2025 រូបនេះ បន្ទាប់ពីប្រកួតចប់ចុះពីលើឆាកភ្លាម កញ្ញា ប៊ី សុធារី បានរៀបរាប់ក្នុងកិច្ចសម្ភាសទម្លាយយ៉ាងភ្ញាក់ផ្អើលទាក់ទងនឹងការប្រកួតកន្លងមក ដែលនាងបានឱ្យដឹងថាក្នុងអំឡុងពេលប្រកួតកន្លងទៅនាងធ្លាប់មានបំណងមិនបន្តការប្រកួតម្ដងហើយ ប៉ុន្តែដោយសារមានការលើកទឹកចិត្តខ្លាំងពីកម្មវិធីទើបនាងបន្តប្រកួតមកដល់ពេលនេះ និង ធ្លាប់ប្រាប់កម្មវិធីថានាងនឹងមិនចង់បានអ្វីពីការប្រកួតនេះទៀតផង។

ក្នុងនោះ កញ្ញា ប៊ី សុធារី បានរៀបរាប់ថាប្រាប់អ្នកសារព័ត៌មានថា ៖ «តាមពិតទៅខ្ញុំធ្លាប់អត់ចង់បន្តការប្រកួតហ្នឹងតាំងពីមុនចូលឆ្នាំ ព្រោះខ្ញុំធ្លាប់ប្រាប់កម្មវិធីដែរថា ខ្ញុំនឹងនៅបន្តការប្រកួតរហូតដល់ចប់ តែខ្ញុំអត់យកអ្វីទាំងអស់ ប៉ុន្តែខាងកម្មវិធីបានលើកទឹកចិត្តដោយជឿជាក់លើខ្ញុំ ឱ្យខ្ញុំបន្តការប្រកួតរហូតមកឥឡូវហ្នឹង ហើយខ្ញុំក៏ព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំក្នុងការប្រកួតក្នុងរាត្រីនេះ ទោះបីខ្ញុំអត់ជាប់ The Winner Miss Cosmo Cambodia ប៉ុន្តែខ្ញុំក៏នៅតែសប្បាយចិត្ត ព្រោះខ្ញុំធ្វើបានអស់ពីសមត្ថភាពរបស់ខ្ញុំហើយ ហើយខ្ញុំទទួលបានការគាំទ្រ និង ក្ដីស្រឡាញ់ច្រើនខ្លាំងមែនទែន ហើយក៏សូមអបអរសាទរដល់ម្ចាស់មកុដថ្មី Miss Cosmo Cambodia ផន ស្រីពី ផងដែរ និង សង្ឃឹមនាងនឹងធ្វើបានល្អក្នុងការប្រកួតលើឆាកអន្តរជាតិខាងមុខ»៕

 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

ព័ត៌មានបន្ថែម

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

(វីដេអូ) លើកនេះ វ៉ាង ស្រីណូ បង្ហាញឈ្មោះហាងពេជ្រចំៗ ខណៈម្ចាស់ប្រមូលលុយរត់ចោលស្រុកបាត់ តែហាងពេជ្រនៅបើកទ្វារធម្មតា គ្រាន់តែមិនទិញគ្រឿងចូលវិញ

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

(វីដេអូ) នឹកឃើញឡើងវិញ! ជូរី ល្អហួស នៅតែមានមោទកភាពខ្លាំង ព្រោះធ្លាប់បំបាក់បវរកញ្ញាថៃឱ្យចាញ់ក្រោមសមត្ថភាពនាង នៅលើទឹកដីថៃផ្ទាល់

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ