ជាការពិតណាស់ មហាជននិយមតាមដានវិស័យសិល្បៈបុរាណ ច្បាស់ជាបានល្បីរន្ទឺមកហើយនូវកេរ្តិ៍ឈ្មោះរបស់ វីរសិល្បករផ្នែកចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ ដែលជាដៃគូចម្រៀងដ៏ស័ក្តិសមនឹង លោកស្រី នួន សារី ហៅ យាយយ៉យ។
យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រ ព្រមទាំងមិត្តទាំងក្នុង ក្រៅសិល្បៈរបស់វីរសិល្បករផ្នែចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ បាន និង កំពុងអបអរសាទរ ខណៈសិល្បករផ្នែកចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕