Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

Share This

Infinix បានប្រកាសចេញលក់នូវ HOT60Pro Series ចុងក្រោយបំផុតរបស់ខ្លួន ដែលសហការជាមួយ FreeFire ក្នុងនោះដោយ Infinix HOT 60 Pro+ បានកំណត់និយមន័យឡើងវិញនូវការរចនាស្មាតហ្វូនស្ដើងជាមួយនឹងតួខ្លួនស្ដើងបំផុតត្រឹមតែ 5.95mm ប៉ុណ្ណោះ វាបានកំណត់ស្តង់ដារសកលថ្មីជាទូរស័ព្ទអេក្រង់កោង 3D ស្ដើងបំផុតរបស់ពិភពលោក។

1. ទូរស័ព្ទអេក្រង់កោង 3D ស្ដើងបំផុតរបស់ពិភពលោក៖ HOT 60 Pro+ ទម្លុះព្រំដែនថ្មីក្នុងការរចនានៃភាពស្ដើង

HOT 60 Pro+ បានកំណត់ឡើងវិញនូវស្តង់ដារសកលសម្រាប់ស្មាតហ្វូនអេក្រង់កោង 3D វាជាស្មាតហ្វូនស្ដើងគួរឱ្យកត់សម្គាល់ ដោយមានកម្រាស់ត្រឹមតែ 5.95 មីលីម៉ែត្រ ថយចុះ 12.5% ពីជំនាន់មុន។ វាមានទម្ងន់ត្រឹមតែ 155 ក្រាម ថយចុះ 4.3% ខណៈពេលដែលនៅតែរួមបញ្ចូលថ្មធំ និងសាកថ្មលឿនដែលមានសមត្ថភាពខ្ពស់ជាងមុនទៀត។

ការច្នៃប្រឌិតផ្នែកវិស្វកម្មសំខាន់ៗដែលរួមចំណែកដល់ទម្រង់ស្តើងបំផុត និង ភាពធន់របស់វារួមមាន៖
• វិស្វកម្មស្តើងបំផុត Ultra-Slim និង ការរចនា ដែលមានរចនាសម្ព័ន្ធអតិបរមាសម្រាប់ប្រសិទ្ធភាពផ្នែកខាងក្នុង
• គ្រឿងបន្លាស់ខាងក្នុងដែលរចនាឡើងតាមតម្រូវការ (ដូចជាថាសស៊ីម ឧបករណ៍បំពងសំឡេង និង រន្ធ Type-C) ដើម្បីរក្សាមុខងារពេញលេញ។
• បន្ទះខាងក្រោយសរសៃកញ្ចក់ស្តើងបំផុត fiberglass ដោយប្រើដំណើរការ OMR (Out-Mold Decoration) របស់ Infinix ដែលកាត់បន្ថយកម្រាស់ 20% បើប្រៀបធៀបទៅនឹងដំណោះស្រាយធម្មតា ខណៈពេលដែលផ្តល់នូវកម្លាំងខ្លាំងជាង
• ស៊ុមកណ្តាលអាលុយមីញ៉ូមថ្នាក់សម្រាប់ផលិតយន្តហោះអវកាសដែលមានជ្រុងពង្រឹងសម្រាប់ភាពធន់កាន់តែប្រសើរ
• អេក្រង់កោង 3D ការពារដោយកញ្ចក់ Corning® Gorilla® Glass 7i ស្តើងបំផុត
ការរីកចម្រើនទាំងនេះនាំឱ្យមានភាពធន់នឹងការពត់បានល្អជាង 1.4 ដង និង ការធ្វើតេស្តទម្លាក់ទិសដៅយ៉ាងម៉ត់ចត់កម្ពស់ 1.5 ម៉ែត្រ។

2. ស្ដើង តែមានថាមពលខ្លាំង ៖ ការធ្វើឱ្យប្រសើរឡើងនូវដំណើរការទាំងមូល

Infinix HOT 60 Pro Series បំពាក់បន្ទះឈីប MediaTek Helio G200 ថ្មី ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបរបស់ MediaTek ជាមួយនឹងការបង្កើនប្រសិទ្ធិភាពផ្តាច់មុខរបស់ Infinix ដើម្បីធានាបាននូវដំណើរការលឿន រលូន និង ប្រើប្រាស់បានយូរ។ វាគឺជាបន្ទះឈីបដំបូងគេដែលចេញលក់នៅលើទីផ្សារសម្រាប់បន្ទះឈីប Helio G200 ក្នុងតម្លៃក្រោម 200 ដុល្លារអាមេរិក សម្រាប់ HOT 60 Pro។

HOT 60 Pro+ មានប្រព័ន្ធត្រជាក់ 11 ស្រទាប់ទំនើបបំផុតរបស់ Infinix រួមទាំងក្រាហ្វីតគ្រីស្តាល់ដែលមានចរន្តអគ្គិសនីខ្ពស់ទំហំ 220mm² ដែលធ្វើអោយប្រសើរឡើងនូវការរលាយកំដៅបាន 8% និង បន្ថយសីតុណ្ហភាពបន្ទះឈីបរហូតដល់ 5°C។

• អេក្រង់ដ៏អស្ចារ្យ ៖ អេក្រង់ច្បាស់1.5K AMOLED ល្បឿន 144Hz គែមក្រោមស្ដើងបំផុត 0.88mm សម្រាប់ការមើលដែលអស្ចារ្យ។ ការដោះសោដោយស្នាមម្រាមដៃលើអេក្រង់ និង កម្រិតពន្លឺ 4500 nits ដ៏អស្ចារ្យ។ ជាមួយនឹងមុខងារផ្តល់ផាសុកភាពភ្នែក ៖ AI Eye Comfort រួមមាន Gaming Eye Comfort និង Sleep Aid Mode សម្រាប់កាត់បន្ថយការអស់កម្លាំងភ្នែកអំឡុងពេលប្រើប្រាស់ពេញមួយថ្ងៃ។

• ថាមពល និងភាពធន់ ៖ HOT 60Pro+ មានថ្ម 5160mAh ស្តើងខ្លាំង ដោយប្រើប្រាស់បច្ចេកវិទ្យាមិនមែនស៊ីលីកុនឈានមុខគេក្នុងឧស្សាហកម្ម ដោយសម្រេចបានដង់ស៊ីតេថាមពលខ្ពស់បំផុតក្នុងកំណត់ត្រា 810Wh/L សម្រាប់ Infinix។ នេះផ្តល់ថាមពលដែលអាចប្រើបានច្រើនជាង 1.08 ដង បើប្រៀបធៀបទៅនឹងជំនាន់មុន។ ថ្មត្រូវបានរចនាឡើងសម្រាប់អាយុកាលប្រើប្រាស់បានយូរ ដោយរក្សាបាននូវសុខភាព 80% សូម្បីតែបន្ទាប់ពីវដ្តសាក 1800 ដងក៏ដោយ។ HOT 60Pro Series ត្រូវបានធ្វើឱ្យប្រសើរឡើងដល់ 45W FastCharge។ នៅក្នុងរទម្រង់ Hyper MODE, HOT 60 Pro+ សាកពី 1% ដល់ 50% ក្នុងរយៈពេលត្រឹមតែ 23 នាទី ឈានដល់ការសាកពេញក្នុងរយៈពេល 55 នាទី—លឿនជាង 12.7% ធៀបនឹងការសាកលឿន 33W មុន។

• ការថតរូបភាពកម្រិតខ្ពស់ ៖ កាមេរ៉ាខាងក្រោយត្រូវបានបំពាក់ដោយ SONY IMX882 ទំហំ 50MP ដែលផ្តល់នូវភាពច្បាស់ និង ដំណើរការល្អក្នុងពន្លឺតិច។ ដំណើរការរូបភាព AI RAW ចុងក្រោយបំផុតរបស់ Infinix ជួយបង្កើនព័ត៌មានលម្អិត និង ភាពត្រឹមត្រូវនៃពណ៌ ខណៈពេលដែលការផ្តោតដោយស្វ័យប្រវត្តិពេញភីកសែល និង ការពង្រីក 2X ដោយមិនបាត់បង់គុណភាពផ្តល់នូវភាពបត់បែនក្នុងការថតកម្រិតអាជីព។

 

3. ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព័ត៌មានលម្អិត

បញ្ញាសិប្បនិម្មិតឆ្លាតវៃជាងមុន និង ប្រព័ន្ធ XOS ដែលបានធ្វើឱ្យប្រសើរឡើង : HOT 60 Series មានមុខងារ Folax ដែលជាជំនួយការ AI ដ៏ឆ្លាតវៃ និងអាចប្រើប្រាស់បានច្រើនកម្មវិធីរបស់ Infinix ដែលអាចចូលប្រើបានតាមរយៈគ្រាប់ចុចប៊ូតុង AI សម្រាប់អន្តរកម្មដ៏រលូន។ សមត្ថភាព AI ផ្តាច់មុខរួមមាន AI Vogue Portraits សម្រាប់ទម្រង់ផែនមើលឃើញផ្ទាល់នៅលើអេក្រង់ចាក់សោ និង អេក្រង់បង្ហាញជានិច្ច រួមជាមួយនឹងឧបករណ៍កែសម្រួលដែលបានធ្វើឱ្យប្រសើរឡើងដូចជា AI Image Extender និង AI Eraser។ ប្រព័ន្ធ XOS 15.1.1 ថ្មីបង្ហាញពីចំណុចប្រសើរ និង ស្របតាមនិន្នាការនៃអ្នកប្រើប្រាស់។ ជាពិសេស HOT 60 Pro+ និង HOT 60 Pro ប្តេជ្ញាចិត្តចំពោះបទពិសោធកម្មវិធីដ៏យូរអង្វែងជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវកំណែ Android សំខាន់ៗចំនួនបីដង (រហូតដល់ Android 18) និង ផ្នែកសុវត្ថិភាពរយៈពេលប្រាំឆ្នាំ។ HOT 60 Pro ស៊េរី ក៏ទទួលបានវិញ្ញាបនបត្រកម្រិត A រយៈពេល 60 ខែពី TÜV SÜD ដែលធានានូវដំណើរការរលូនក្នុងការប្រើប្រាស់រយៈពេលយូរ។

ការពង្រីកលទ្ធភាពប្រើប្រាស់ប្រចាំថ្ងៃ : ការតភ្ជាប់ និងភាពធន់ HOT 60 ស៊េរី ធ្វើឱ្យការចែករំលែកទិន្នន័យកាន់តែងាយស្រួលជាមួយ NFC Touch Transfer សម្រាប់ការផ្ទេរឯកសារភ្លាមៗ និងងាយស្រួលរវាងឧបករណ៍ដែលត្រូវគ្នា។ HOT 60 ស៊េរី ណែនាំ UltraLink Free Call ដែលជាមុខងារដ៏អស្ចារ្យមួយដែលអាចឱ្យការហៅទូរស័ព្ទ និងផ្ញើសារទ្វេភាគីតាមរយៈប៊្លូធូសនៅចម្ងាយរហូតដល់ 1.5 គីឡូម៉ែត្រ ដែលធានាបាននូវការទំនាក់ទំនងដែលអាចទុកចិត្តបានដោយមិនចាំបាច់មានការគ្របដណ្តប់បណ្តាញ។ ទាក់ទងនឹងភាពធន់ ម៉ូដែលទាំងអស់ត្រូវបានវាយតម្លៃ IP64 សម្រាប់ភាពធន់នឹងធូលី និងទឹក ដោយ HOT 60 Pro+ ទទួលបានចំណាត់ថ្នាក់ IP65 កាន់តែខ្លាំង។ HOT 60 Pro+ ក៏ផ្តល់នូវបទពិសោធន៍អូឌីយ៉ូដ៏ល្អឥតខ្ចោះតាមរយៈឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរគ្រាប់ JBL ដែលផ្តល់នូវសំឡេងដ៏សម្បូរបែប និងលៃតម្រូវបានយ៉ាងច្បាស់លាស់តាមចិត្ត។

ការរចនាពណ៌បែប Color-Pop ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព័ត៌មានលម្អិត : ដោយមានឫសគល់នៃការធ្វើជាខ្លួនឯង HOT 60 ស៊េរី មានពណ៌ច្រើនជាង 10 ពណ៌ដែលបំផុសគំនិតដោយធម្មជាតិ រួមទាំងពណ៌ជម្រាលក្រហម-ខៀវ Coral Tides ដ៏គួរឱ្យចាប់អារម្មណ៍។ Leather Texture Edition ផ្តល់ជូននូវការចាប់អារម្មណ៍បែបទាន់សម័យ និង ទាក់ទាញ។ ដោយផ្អែកលើការរចនាដ៏ពិសេសរបស់វា HOT 60 Pro+ បង្ហាញម៉ូឌុលកាមេរ៉ាផុសឡើងបែបផែនបីវិមាត្រដ៏លេចធ្លោ បំពេញបន្ថែមដោយភ្លើងបំភ្លឺ Active Halo Lighting។ ម៉ូដែលទាំងអស់មានការរចនាដ៏ស៊ីសង្វាក់គ្នាជាមួយនឹងការរចនាជ្រុងកោង smooth R-curved corner រលោងដែលត្រូវគ្នាយ៉ាងច្បាស់លាស់ទៅនឹងធ្នូកាមេរ៉ា ដែលធានាបានទាំងរូបរាងដ៏ចុះសម្រុងគ្នា និងផាសុកភាពក្នុងដៃកាន់តែប្រសើរឡើង។

ទូរសព្ទ HOT 60 Pro+ លើសពីសោភ័ណភាពស្ដើងបំផុត ដោយផ្តល់នូវការធ្វើឱ្យប្រសើរឡើងយ៉ាងទូលំទូលាយនៅក្នុងមុខងារ ដំណើរការ ប្រសិទ្ធភាពកម្ដៅ និងភាពធន់។ ក្នុងនាមជាសមិទ្ធផលចុងក្រោយបំផុតនៃការច្នៃប្រឌិតជាបន្តបន្ទាប់របស់ Infinix ស៊េរី HOT តំណាងឱ្យបច្ចេកវិទ្យា-ម៉ូដជំនាន់ក្រោយដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់វ័យក្មេងនៅទូទាំងពិភពលោក។

តម្លៃ និងការដាក់លក់

តាមរយៈការវិវឌ្ឍផ្នែកបច្ចេកទេសឥតឈប់ឈរ HOT 60 Pro+ សម្រេចបាននូវតុល្យភាពដ៏ល្អឥតខ្ចោះនៃការរចនាស្ដើងបំផុត មុខងារដ៏មានអានុភាព និង សោភ័ណភាពខ្ពស់ ដែលឆ្លុះបញ្ចាំងជាថ្មីម្តងទៀតនូវមូលដ្ឋានគ្រឹះរឹងមាំនៃកម្លាំងបច្ចេកវិទ្យារបស់ Infinix និងចក្ខុវិស័យម៉ាកយីហោរបស់ខ្លួនអំពីការច្នៃប្រឌិតដ៏ក្លាហាន និង ទំនើប។ HOT 60 ស៊េរី មានលក់នៅកម្ពុជាចាប់ពីថ្ងៃទី 5 ខែធ្នូតទៅ។

• HOT 60 Pro+ តម្លៃ 239 ដុល្លារជាមួយជម្រើស 8GB+256GB កាដូ : POWER BANK+កាតាបស្ពាយ + សំបកការពារ
• HOT 60Pro ជម្រើស 8GB+128GB តម្លៃ 169 ដុល្លារ និង ជម្រើស 8GB+256GB តម្លៃ 189ដុល្លារ ជាមួយកាដូ : កាតាបស្ពាយ + សំបកការពារ
• HOT 60i ជម្រើស 4GB+128GB តម្លៃ 109 ដុល្លារ, ជម្រើស 6GB+128GB តម្លៃ 119 ដុល្លារ និង ជម្រើស 8GB+128GB តម្លៃ 139 ដុល្លារ , ជាមួយកាដូ : ដបទឹក + សំបកការពារ

អំពី Infinix

បង្កើតឡើងក្នុងឆ្នាំ ២០១៣ Infinix គឺជាម៉ាកយីហោដែលជំរុញដោយនវានុវត្តន៍ ដែលឧទ្ទិសដល់ការផ្តល់ជូននូវបច្ចេកវិទ្យាទំនើប ការរចនាដិត និង ដំណើរការដ៏ល្អឥតខ្ចោះ។ ម៉ាកយីហោនេះផ្តល់នូវបទពិសោធន៍ទូរស័ព្ទចល័តឆ្លាតវៃ និងរីករាយ ដែលបង្កើនជីវិតប្រចាំថ្ងៃ។ ក្រៅពីស្មាតហ្វូន Infinix បានពង្រីកផលប័ត្ររបស់ខ្លួនដើម្បីរួមបញ្ចូលកាស TWS នាឡិកាឆ្លាតវៃ កុំព្យូទ័រយួរដៃ ថេប្លេត ទូរទស្សន៍ឆ្លាតវៃ និង ច្រើនទៀត – ដោយកសាងប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយនៃឧបករណ៍ឆ្លាតវៃ។ បច្ចុប្បន្ននេះ ផលិតផល Infinix មាននៅក្នុងប្រទេស និង តំបន់ជាង ៧០ នៅទូទាំងពិភពលោក រួមទាំងអាហ្វ្រិក អាមេរិកឡាទីន មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រផ្លូវការ INFINIX: https://kh.infinixmobility.com/

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ភរិយា ជា សុជាតិ សំងំមើលថែសម្រស់មួយរយៈធំ ពេលនេះទទួលបានលទ្ធផលគាប់ចិត្ត មុខមាត់រាងរៅតូចច្រឡឹងស្រក់អស់ ២៥ គីឡូ

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

ភ្ជាប់ពាក្យកន្លះឆ្នាំ! តារាស្រី នូណា និង គូដណ្ដឹង ដឹកដៃគ្នាថត Pre-Wedding ស្រស់ស្អាតដូចស្នេហាក្នុងរឿងព្រេង

កំពុងផ្ទុះតាមគ្នា! ល្បីថ្ងាសង៉ូវហេង នារីខ្លះសម្រុកឱ្យជាងកោរជើងសក់លើថ្ងាសបាញ់ឡាស៊ែរយកទម្រង់ង៉ូវហេង ជឿថានឹងក្លាយជាជំទាវសេដ្ឋិនី

Oh My God! រូបភាពផ្សព្វផ្សាយ Sea Games លើកទី ៣៣ ដែលថៃធ្វើម្ចាស់ផ្ទះ យកចេញពី AI ធ្វើសោះ តែថៃចាយដល់ទៅ ២៥ ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ស្វែងរកព័ត៌មាន​ ឬវីដេអូ