កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅឯប្រទេសថៃ មានករណីបុរសម្នាក់បាននាំសហាយពពោះ ៧ ខែចូលសណ្ឋាគារ តែស្រាប់តែនាងគាំងបែកពពុះមាត់ស្លាប់ ភ័យខ្លាំងពេកដល់ថ្នាក់ហៅប្រពន្ធដើមឱ្យមកជួយមើល។
ហេតុការណ៍មួយនេះ បានកើតឡើងនៅខេត្ត Sing Buri ដោយព័ត៌មានបានឱ្យដឹងថា បុរសខាងលើបានណាត់ជួបស្រ្តីដែលជាគូស្នេហ៍កំពុងពពោះ ៧ ខែនៅសណ្ឋាគារមួយកន្លែង តែនាងបែរជាកើតការថប់ទ្រូង បែកពពុះមាត់ ហើយខាងប្រុសក៏បានឆ្លេឆ្លាអូសនាងមកខាងក្រៅ ដើម្បីសុំឱ្យគេជួយ។ ស្រ្តីរូបនេះក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ រីឯខាងប្រុសក៏ភ័យភិត ខំហៅប្រពន្ធដើមឱ្យមកជួយមើលគ្នានៅមន្ទីរពេទ្យ តែជាអកុសលស្រ្តីរូបនោះក៏បានបាត់បង់ជីវិតទៅហើយ។
តាមពិតទៅ ប្រពន្ធក៏ធ្លាប់ដឹងមកហើយថាប្តីលួចទាក់ទងជាមួយស្រ្តីរូបនេះចំនួន ៣ ខែមកហើយ តែដាស់តឿនឱ្យឈប់ទាក់ទងនឹងគ្នាទៀត ប៉ុន្តែក៏នៅតែលួចទាក់ទងដដែល។ ដោយឡែក ម្តាយរបស់ស្រ្តីពោះធំខាងលើបានឱ្យដឹងថា កូនស្រីរបស់ខ្លួនមានជំងឺច្រើនយ៉ាងជាប់ខ្លួន មានទឹកចូលសួត បេះដូងរីក ហើយនាងក៏មានពាក់ព័ន្ធនឹងគ្រឿងញៀនទៀត៕
ប្រភព៖ Kapook